
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាការពារខណ្ឌទាំង១៤.Phnom Penh Capital Hall Organized a Greeting Ceremony for the Defendants of 14 Districts
#ភ្នំពេញ:នាព្រឹកថ្ងៃអង្គារនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាការពារខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន៧៣៤នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៨០.០០០រៀល អង្ករ ២៥គីឡូក្រាម មី ០១កេសតូច ត្រីខ ០១យួរ ទឹកសុីអុីវ ០១យួរ និងប្រេងឆា០១ដប។#សំរួលអត្ថបទដោយ:សារព័ត៍មានខ្មែរសូក្រឹត្យ។






