ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាទគោរព​វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន!!!
កណ្តាល

ខេត្តកណ្ដាល​
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែ​មេសា ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ចំនួន ៥,០០០,០០០រៀល ចូលបច្ច័យ សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​នគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។​
បច្ចុប្បន្ន សពលោកអនុសេនីយ៍ទោ រី​ម សុផាន់ណា ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។
ប្រភពពី៖ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង