ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចែកអំណោយជាសាច់មាន់
នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចែកអំណោយជាសាច់មាន់ ចំនួន២តោនរបស់ក្រុមហ៊ុន 3PLE FARMS Co.,LTD ក្នុងខែម៉ារ៉ាឌន ជូនប្រជាពលរដ្ឋសាសនិកឥស្លាម (ខែបួស) ចំនួន២០៣គ្រួសារ ស្ថិតនៅបរិវេនវិហារឥស្លាម ភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតប្រធាន បានមានប្រសាសន៍ថា ពេលប្រជាពលរដ្ឋជួបទុក្ខលំបាកតែងតែមានគណបក្សប្រជាជនកម្ពុជានៅក្បែរ និងចូលរួមសុខរួមទុក្ខជាមួយគ្នា ដូចនេះសូមប្រជាពលរដ្ឋទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ ក្នុងឃុំរមញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន បានឧបត្ថម្ភជាថវិកាជូន៖
-លោកអភិបាលស្រុក ២០០,០០០រៀល
-លោកមេឃុំ ២០០,០០០រៀល
-លោកមេភូមិសំរោង ២០០,០០០រៀល
-សមាជិកក្រុមប្រឹក្សាឃុំ ១៦នាក់ ៤៨០,០០០រៀល
-ក្រុមការងារស្រុក ១៣នាក់ ៥២០,០០០រៀល
-កងកម្លាំងនគរបាល ៤នាក់ ១២០,០០០រៀល
-កងកម្លាំងអាវុធហត្ថ ៤នាក់ ១២០,០០០រៀល
-លោកគ្រូសាលាសំរោង ១០នាក់ ២០០,០០០រៀល
-កសាងវិហារអ៊ីស្លាម ១,០០០,០០០រៀល
ថវិកាសរុបចំនួន=៣,០៤០,០០០រៀល