ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ជមន្ត្រីនគរបាលចរាចរណ៍ ម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ បង្ករគ្រោះថ្នាក់ចរាចរណ៍

មានវីឌីអូ

រាជធានីភ្នំពេញ:

វេលាម៉ោង២៣:០០នាទីយប់ ត្រូវនិងថ្ងៃទី២៧ខែមេសាឆ្នាំ ២០២២…../…. មានករណីគ្រោះថ្នាក់ចរាចរណ៍
បង្ករឡើងដោយបុរសជាមន្ត្រីនគរបាលចរាចរណ៍ ម្នាក់
បានបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុករបងសាលាពេទ្យ នៅតាមបណ្ដោយផ្លូវលេខ១៨៣ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ….។
……/… ..

ភ្នំពេញ÷ល្បីទៀតហើយបុរសជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់បានស្រវឹងជោកជាំបើកបររថយន្តម៉ាកឡង់គ្រីស័រដែលមានស្លាកលេខកម្ពុជា.៣៤៥៦.MSK.បានទៅបុករបងសាលាពេទ្យ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១៨៣ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ…។
សូមបញ្ជាក់បុរសជាម្ចាស់រថយន្តដែលបានស្រវឹងជោកជាំនោះត្រូវកម្លាំងសមត្ថកិច្ចអធិការនគរបាលចរាចរណ៍ខណ្ឌបឹងកេងកងនាំខ្លួនទៅអធិការខណ្ឌដើម្បីសាកសួរ រីឯរថយន្តត្រូវបានកម្លាំងជំនាញរបស់ចរាចរណ៍ក្រុងយកទៅរក្សាទុកដើម្បីដោះស្រាយតាមសន្តិវិធីច្បាប់..។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង