
ករណីអគ្គិភ័យបានឆាបឆេះបន្ទប់ជួល មួយកន្លែងនៅវេលាម៉ោង ៣ៈ២០នាទីទាបភ្លឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២.A fire broke out in a rented room at 3:20 a.m. on May 2, 2022.
#រាជធានីភ្នំពេញ:មានករណីអគ្គិភ័យបានឆាបឆេះបន្ទប់ជួល មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ៈ២០នាទីទាបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ជួលថ្មប្រក់ស័ង្កសី ចំនួន ៤បន្ទប់ ទំហំ (៤ម៉ែត្រ x ៥០ម៉ែត្រ) និងខូចខាតសម្ភារៈ ម៉ាស៉ីនលាងម៉ូតូ, ធុងបាស, គ្រឿងបន្លាស់ទូរស័ព្ទ, គ្រែកក់សក់, កញ្ជក់២ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ នៅវេលាម៉ោង ៤ៈ០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប៕






