លោក ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន ទទួលមរណភាព ដោយជំងឺបេះដូងព័ត៌មានក្តៅៗព័ត៌មានជាតិសន្តិសុខសង្គម ដោយ Nuon Ny កែប្រែចុងក្រោយ ថ្ងៃទី 5 ខែ May ឆ្នាំ 2022 9លោក ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន ទទួលមរណភាព ដោយជំងឺបេះដូង2022-05-05 06:47pm(ភ្នំពេញ)៖ លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។នេះបើតាមការបញ្ជាក់របស់ លោក ហ៊ុន ជា ក្មួយប្រុសរបស់ លោក ហ៊ុន ណេង ប្រាប់បណ្តាញព័ត៌មាននៅមុននេះ។នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមគ្រួសារបានចេញសេចក្តីជូនដំណឹងពីមរណភាពជាផ្លូវការរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទទួលមរណភាព ដោយជំងឺបេះដូង នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។សពរបស់លោក ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម 9 ចែករំលែក FacebookTelegramTwitterFacebook MessengerLinkedinWhatsApp