
ក្រុមឡានដឹកខ្សាច់កំពុងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរតាមផ្លូវ តើមន្ត្រីពាក់ព័ន្ធនៅសម្ងំស្ងៀមដ៏ណាទៀត

ពាក់ព័ន្ធទៅនឹងបញ្ហានេះអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធហាក់ដូចជានាំគ្នារក្សាភាពស្ងៀមស្ងាត់ ដោយធ្វើមិនដឹងមិនឮ ខណៈផ្លូវសារធារណៈមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយ ឃុំអរិយក្សត្រ កំពុងតែរងការខូចខាត់ ហើយក៏ជាហេតុនាំឲ្យប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំយ៉ាងខ្លាំង និងភ័យខ្លាចចំពោះសុខភាព និងសុវត្ថិភាពសាធារណៈ។
ហើយក្រឡេកមកមើលរថយន្តដឹកខ្សាច់ទាំងអស់នោះវិញ ភាគច្រើនគ្មានផ្លាកលេខ ដែលគេសង្ស័យជាប្រភេទរថយន្តកាត់ត ហើយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន លោក មួន រដ្ឋា អធិការនគរបាលស្រុកល្វាឯម ហើយនិងលោក កន សុខកាយ អភិបាលស្រុកល្វាឯម ហាក់ដូចជាគ្មានអើពើចាត់វិធានការទប់ស្កាត់ចំពោះប្រភេទរថយន្តទាំងនោះសោះឡើយ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។
មហាជនក៏បានលើកឡើងដោយរិះគន់ចំៗដែរថា ទង្វើ និង សកម្មភាព របស់លោក កន សុខកាយ អភិបាលស្រុកល្វាឯម ហើយនិងលោក មួន រដ្ឋា ដែលទើបតែឡើងកាន់តំណែងជាអធិការនគរបាលស្រុកល្វាឯម ហាក់ដូចជាកំពុងតែបិតភ្នែកម្ខាងបើកភ្នែកម្ខាងសម្ងំស្ងៀមដោយរក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរនិងស្មើដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមឯកឧត្តមជួយប្រាប់ដ៏លោក កន សុខកាយ អភិបាលស្រុកល្វាឯមឲ្យចុះពិនិត្យមើលស្ថានភាពក្នុងមូលដ្ឋានផងទាន៕





