
ម៉ាស៊ីនអារ ច្រៀក ឈើខ្នាតយក្ស ស្ថិតក្នុងភូមិកំពុងគ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យ គ្មានសមត្ថកិច្ចណា ហ៊ានបង្រ្កាបនោះឡើយ!

ខេត្តកំពង់ធំ: រយៈពេលប្រមាណ១ខែចុងក្រោយនេះបទល្មើសកាប់់ឈើ អារច្រៀកឈើ ដឹកជញ្ជូនឈើចេញពីទឹកដីឃុំសុចិត្រ ស្រុកសណ្ដាន់ កើតឡើងយ៉ាងគំហុក។
ជាក់ស្ដែងរោងម៉ាស៊ីនអារឈើរបស់ជនបំផ្លាញព្រៃឈើឈ្មោះ ហៃ ស្ថិតនៅជាប់តំបន់ព្រៃឡង់ ក្នុងភូមិ កំពុងគ ឃុំសុចិត្រ កំពុងដំណើរការយ៉ាងរលូន ក្នុងខណៈដែលមន្រ្តីជំនាញ និងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពពីប្រជាពលរដ្ឋនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមានមេឈ្មួញម្នាក់ឈ្មោះ ហៃ បានដាក់ម៉ាស៊ីនអារច្រៀកឈើខ្នាតយក្សនៅជាប់តំបន់ព្រៃឡង់ ហើយធ្វើសកម្មភាពអារច្រៀកឈើ យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មេឈ្មួញឈ្មោះ ហៃ ដឹកជញ្ជូនឈើចេញពីព្រៃឡង់យកមកអារច្រៀក រួចហើយដឹកជញ្ជូនឈើដែលអារច្រៀករួចធ្វើអាជីវកម្មយ៉ាងរលូន ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។
មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ មិនចាត់វិធានការបង្ក្រាបរោងម៉ាស៊ីនអារឈើរបស់ឈ្មួញឈ្មោះ ហៃ ដែលកំពុងដំណើរការយ៉ាងពេញបន្ទុកនោះទេ ឬក៏ត្រូវថ្នាំសណ្តំអស់ទៅហើយ
ប្រភពស្និទ្ធនឹងមេឈ្មួញឈ្មោះ ហៃ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺរោងម៉ាស៊ីនអារឈើរបស់មេឈ្មួញឈ្មោះ ហៃ មិនអាចដំណើរការបានឡើយ។
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ តើចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើទាំងនោះ ដែលរឺទេ ឬទុកបណ្តោយ អោយរីកដូចផ្សិត បន្តទៀត
ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ មានវិធានការ យ៉ាងណាវិញ ចំពោះ មន្ត្រីជំនាញ របស់ខ្លួន
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕





