
ខេត្តកណ្ដាល: ថ្ងៃទី ៨ ខែ ឧសភាឆ្នាំ 2022 មានករណីប្រទះឃើញបុរសម្នាក់បានដេកស្លាប់នៅក្នុងដីឡូមួយកន្លែង …Kandal Province: On May 8, 2022, a man was found dead in a plot of land …
# .(…..)……??? កណ្ដាល÷ មានករណីបុរសម្នាក់ដែលបាត់ខ្លួនតាំងពីថ្ងៃទី៥ ខែឧសភាឆ្នាំ 2022 មកដល់ថ្ងៃទី 8 ខែឧសភាឆ្នាំ 2022 ប្រទះឃើញដេកស្លាប់នៅក្នុងដីឡូមួយកន្លែង ដែលមានទីតាំងនៅភូមិ ផ្សារកណ្ដាលឃុំទូលងោកស្រុកពញ្ញាឮខេត្តកណ្ដាល បុរសដែលដេកស្លាប់មានស្ថានភាពហើមស្អុយរលួយ ដែលមានឈ្មោះ សំណាង ភេទប្រុសអាយុ 35 ឆ្នាំ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅមន្ត្រីជំនាញកោសល្យវិច្ច័យដើម្បីចុះមកធ្វើកោសល្យវិច័្ចយ តាមបញ្ជាក់ពីការរៀបរាប់របស់មន្ត្រីជំនាញកោសល្យវិច្ច័យបានរៀបរាប់ថាបុរសដែលបានស្លាប់ ដោយសារជម្ងឺប្រចាំកាយរបស់គាត់ ក្នុងនោះដែរមន្ត្រីជំនាញកោសល្យវិច្ច័យបានធ្វើកោសល្យវិច័យរួចរាល់ហើយបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

