
ម៉ូតូHonda Wave ពណ៌ខ្មៅ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1HL-1978 បាន បើកបុកជាមួយម៉ូតូ Honda Dream

ម៉ោង១៩:៤០នាទី យប់ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានករណី បុរសពីរនាក់ជិះម៉ូតូHonda Wave ពណ៌ខ្មៅ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1HL-1978 បាន បើកបុកជាមួយម៉ូតូ Honda Dream ស្លាកលេខ បាត់ដំបង 1AK-3021 បណ្ដាលឱ្យរងការខូចខាតផ្នែកមុខ បណ្តាលអោយមានអ្នករងរបួសធ្ងន់ម្នាក់ និងរបួសស្រាលបីនាក់ ហេតុការណ៍នេះបានកើតឡើងនៅបណ្ដោយផ្លូវហាន់ណូយ បត់ចូលហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ



