បែកធ្លាយ៖ ករណីហិង្សា.វ៉ៃ សម្លាប់មនុស្ស នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង សមត្ថកិច្ចបែរជាព្យាយាមលាក់បាំង ព័ត៌មានក្តៅៗព័ត៌មានជាតិសន្តិសុខសង្គម ដោយ Nuon Ny កែប្រែចុងក្រោយ ថ្ងៃទី 15 ខែ May ឆ្នាំ 2022 62 រៃវែង៖ បែកធ្លាយទៀតហើយ ករណីហិង្សា បង្កដោយជនដៃដល់ម្នាក់ បណ្តាលឲ្យស្លាប់ជនរងគ្រោះ កាលពីថ្ងៃទី០៩ឧសភា ២០២២ ស្ថិតនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បែរជាសមត្ថកិច្ចនគរបាលពាក់ព័ន្ធ ព្យាយាមលាក់បាំង។ នេះបើយោងតាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ។ករណីនេះក្រុមគ្រួសារជនរងគ្រោះ បាននិយាយត្អូញត្អែរថា៖ សមត្ថកិច្ចពាក់ព័ន្ធមិនព្រមធ្វើការឃាត់ខ្លួន ជនសង្ស័យនោះទេ ថែមទាំងបង្គាប់ក្រុមគ្រួសារជនរងគ្រោះមិនឲ្យនិយាយបែកធ្លាយរឿងនេះទៅតាមបណ្ដាញសារព័ត៌មាន ព្រោះរងចាំចរចាសងសំណងជំងឺចិត្ត ពីរពាន់ប្រាំរយដូល្លារ (2500$)។ តែការចរចានោះមិនបានព្រមព្រៀងគ្នា ទើបបណ្តាលឲ្យមានការបែកធ្លាយដល់បណ្តាញសារព័ត៌មាន។ជុំវិញករណីមិនឃាត់ខ្លួនជនសង្ស័យខាងលើនេះ លោកមេប៉ុស្តិ៍ឃុំព្រៃឈរ បានប្រាប់សារព័ត៌មានខ្មែរសូក្រឹត្យ នៅថ្ងៃទី១៤នេះថា លោកមិនដឹងទេ អោយទៅសួរ លោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក ទៅ។ចំណែកឯលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេព្រោះខលចូលគ្មានអ្នកលើក telegram គ្មានអ្នកមើល។ជនរងគ្រោះមានឈ្មោះ គង់ ហ៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធ និងកូនមួយនាក់។រីឯជនសង្ស័យមានឈ្មោះ អ៊ុន អៀន ភេទប្រុស អាយុជាង៤០ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីដឹងរឿងមិនស្រួល។យ៉ាងណាមិញករណីនេះ ខាងសារព័ត៌មានយើង នៅមិនទាន់បានដឹងច្បាស់នោះទេ ថាផ្តើមចេញពីអ្វី ទើបឈានដល់ការវ៉ៃសម្លាប់យ៉ាងនេះ៕ចំពោះការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើងនិងរងចាំការបកស្រាយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ! 62 ចែករំលែក FacebookTelegramTwitterFacebook MessengerLinkedinWhatsApp