
រថយន្ត ព្រូស ១គ្រឿង ដែលមានស្លាកលេខភ្នំពេញ2S-2759 ក្នុងល្បឿនលឿន ឡេីងលេីស្ពានទាំងបញ្ច្រាស់ ក៏ជ្រុលទៅបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមនុស្ស ៦នាក់ បានរងរបួសធ្ងន់នឹងស្រាល ធ្ងន់ ២នាក់

ម៉ោង២១:៤៥នាទី យប់ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បេីករថយន្ត ព្រូស ១គ្រឿង ដែលមានស្លាកលេខភ្នំពេញ2S-2759 ក្នុងល្បឿនលឿន ឡេីងលេីស្ពានទាំងបញ្ច្រាស់ ក៏ជ្រុលទៅបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមនុស្ស ៦នាក់ បានរងរបួសធ្ងន់នឹងស្រាល ធ្ងន់ ២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហតុការណ៍នេះបានកើតឡើងនៅចលេីស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង២៣:៥៦នាទី យប់








