
កម្លាំងកងរាជអាវុធហត្ថបានតាមឃាត់រថយន្ដស៊េរីទំនេីបម៉ាកALPHARD មានស្លាកលេខ ភ្នំពេញ 2BS-7188មានជនជាតិចិនមួយក្រុមបានចាប់បុរសម្នាក់ចេញពីហាងកាហ្វេមួយកន្លែងក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន …

វេលាម៉ោង២១:៥០នាទីយប់ ថ្ងៃទី២៩ ទែឧសភា ឆ្នាំ២០២២ មានករណីកម្លាំងកងរាជអាវុធហត្ថបានតាមឃាត់រថយន្ដស៊េរីទំនេីបម៉ាកALPHARD មានស្លាកលេខ ភ្នំពេញ 2BS-7188មានជនជាតិចិនមួយក្រុមបានចាប់បុរសម្នាក់ចេញពីហាងកាហ្វេមួយកន្លែងក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់បាននៅត្រង់ចំណុចស្តុបក្ដាន់ពីរដែលស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ..។ សូមបញ្ជាក់ថាជនសង្ស័យត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខណ្ឌចំការមនដេីម្បីធ្វេីការសាកសួរ…។




