![ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ](https://khmersokrith.media/wp-content/uploads/2022/07/scrab.jpeg)
ទីតាំងល្បែងស៊ីសងដ៏ធំ នៅជាប់សាលាសង្កាត់ផ្សារកណ្តាលទី១ សង្ស័យតែមានច្បាប់អនុញ្ញាត ទើបអាចបើកដំណើរការបាន
![](https://khmersokrith.media/wp-content/uploads/2022/05/BA4BCBBF-8487-411C-BA7B-4F9BAA8D9680-1024x576.jpeg)
ភ្នំពេញ៖ នៅជាប់សាលាសង្កាត់រដ្ឋបាលផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទីតាំងភ្នាល់ល្បែងស៊ីសងដ៏ធំ «ភ្នាល់បៀ ភ្នាល់បាល់ និងប្រភេទល្បែងស៊ីសងជាច្រើនទៀត» កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋជាច្រើនកំពុងតែភ័យខ្លាចយ៉ាងខ្លាំងចំពោះ វត្តមាន ទីតាំងល្បែងស៊ីសងមួយនេះ ព្រោះពួកគាត់ដឹងហើយថាល្បែងស៊ីសងគឺជាដើមចមនៃពពួកចោរលួច ចោរឆក់ ចោរប្លន់ ហិង្សា គ្រឿងញៀន និងភាពអសន្តិសុខផ្សេងទៀតជាដើម។
ពលរដ្ឋក៏បានសង្ស័យដែរថា៖ «ទីតាំងល្បែងស៊ីសងមួយនេះប្រហែលជាមានការអនុញ្ញាតលួចលាក់ណាមួយពីលោក សំ សារិទ្ធិចៅសង្កាត់ផ្សារកណ្ដាលទី១ ព្រោះហេតុថា ទីតាំងល្បែងស៊ីសងនៅជាប់ដំណេករបស់លោកចៅសង្កាត់ បែរជាមិនបង្ក្រាប» នេះហាក់ដូចជាមានរឿងលាក់បាំងខ្លាំងមែនទែន។
តែផ្ទុយទៅវិញនោះលោក សំ សារិទ្ធិ ចៅសង្កាត់ផ្សារកណ្តាលទី១ បានប្រាប់សារព័ត៌មានយើងថា «លោកមិនបានអនុញ្ញាតនោះទេព្រោះកន្លងមកខាងសមត្ថកិច្ចខណ្ឌចុះហាមឃាត់ និងធ្វើកិច្ចសន្យាអប់រំជាញឹកញាប់»។
លោក សំ សារិទ្ធិ ចៅសង្កាត់រូបនេះបានបន្ថែមដោយ អោយសារព័ត៌មាន ជួយផ្សាយរាយការណ៍ប្រាប់ដល់សមត្ថកិច្ចខណ្ឌផងដើម្បីឲ្យចុះមកបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ។ (ក្នុងនាមជាចៅសង្កាត់ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី១ បែរជាមិនហ៊ានបង្ក្រាបបទល្មើស តើឲ្យពលរដ្ឋសង្ឃឹមអ្វី.?)
លោកចៅសង្កាត់ផ្សារកណ្តាលទី១ និងប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ហើយនិងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ សូមលោកជួយដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផងទាន៕
![](https://khmersokrith.media/wp-content/uploads/2022/05/CB263C75-2F0E-48C9-882F-90957C7B15FE-768x1024.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/05/AE7530FE-03B2-494F-A564-498E94208D0E-1024x805.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/05/BFFAE6A1-0982-4745-A5CB-D125DE307D7F-638x1024.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/05/60CD80B4-8D90-4264-8FB7-28184DD056FD-1024x749.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/05/47B88482-7DF4-4448-B9CF-385FBFD64BED-768x1024.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/05/F1787F31-14E7-43FC-B7FC-260C3E29A116.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/05/299C2F7F-32F2-48E7-AAC0-AD04883A0E4B.jpeg)