ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ជិះម៉ូតូចូលផឹកកាហ្វេនៅយីហោ យូ ប៊យ អង្គុយភ្លេចខ្លួនចោលួចម៉ូតូបាត់

ជិះម៉ូតូចូលផឹកកាហ្វេនៅយីហោ យូ ប៊យ អង្គុយភ្លេចខ្លួនចោលួចម៉ូតូបាត់

ថ្ងៃទី 6 ខែ ខែ​មិថុនា ឆ្នាំ 2022
ភ្នំពេញ:បុរសម្នាក់ជិះម៉ូតូចូលផឹកកាហ្វេអង្គុយភ្លេចខ្លួនត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាចសោកម៉ូតូយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង។

កាលពីវេលាម៉ោង១១នឹង១៤នាទីថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ អាហៅផ្លូវ(សឡា)សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះអ៊ៀងសេងហ៊ៀង អាយុ៣២ឆ្នាំ ប្រុស មុខរបររត់ម៉តូឌុបរស់នៅភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌស្ទឹងមានជ៏យ រស់នៅជាមួយម្តាយមុខរបរ ធ្វើអនាម័យ ម៉ូតូដែលបាត់មាកឌ្រីមសង់សេ១២៥ពណ៏ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ1IF.5961

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគេបានជិះម៉ូតូចូលក្នុងហាងផឹកកាហ្វេ ដែលមានយីហោឈ្មោះ យូ ប៊យ មានដាក់ល្បែងសុីសងឆ្នោតឡូតូ ស្រាប់តែលេចមុខជនសង្ស័យបានធ្វើសកម្មភាពលួចអូសម៉ូតូចេញជិះគេចខ្លួនបាត់ស្រមោល នៅពេលខ្លួនចេញមកវិញរកមើលម៉ូតូបាត់មិនឃើញក៏បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរតាមផ្លូវចោមរោមមើលតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមសោកស្ដាយបាត់ម៉ូតូរបស់ខ្លួននឹងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគបាលស្ទឹងមានជ័យ៣ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយតាមរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង