ល្បែងស៊ីសងនៅស្រុកព្រៃឈរ នៅតែបើកដំណើរការយ៉ាងរលូន តែហាក់ដូចជាគ្មានការរំខានដល់សមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ព័ត៌មានក្តៅៗព័ត៌មានជាតិសន្តិសុខសង្គម ដោយ Nuon Ny កែប្រែចុងក្រោយ ថ្ងៃទី 10 ខែ June ឆ្នាំ 2022 13 ល្បែងស៊ីសងនៅស្រុកព្រៃឈរ នៅតែបើកដំណើរការយ៉ាងរលូន តែហាក់ដូចជាគ្មានការរំខានដល់សមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានថ្ងៃទី 30 ខែ ខែឧសភា ឆ្នាំ 2022កំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ ហាយឡាយ តាមទូរទស្សន៍ ស្ថិតនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅតែបើកដំណើរការយ៉ាងរលូន និងអាណាធិបតេយ្យ បែរសមត្ថកិច្ចមិនព្រមបង្ក្រាប។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ មានម្ចាស់ ឈ្មោះ ងួន រ៉ា ដោយមិនដឹងថាបុគ្គលរូបនេះ មានគាថា ឬអាគមន៍ ពិសេសអ្វីនោះទេ បានជាមានសមត្ថភាព អាចបើកល្បែងស៊ីសងខុសច្បាប់បានដោយរលូនបែបនេះ។ ប្រភពព័ត៌មានបានឱ្យដែរដឹងថា ម្ចាស់ផ្ទះឈ្មោះ ងួន រ៉ា រូបនេះធ្លាប់បានសមត្ថកិច្ចចុះធ្វើកិច្ចសន្យា អប់រំម្តងរួចមកហើយ តែម្ចាស់ទីតាំងរូបនេះនៅតែបន្តបើកល្បែងស៊ីសងបានដដែរ។ពាក់ព័ន្ធទៅនិងករណីល្បែងស៊ីសងខុសច្បាប់ ខាងលើ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋាន ប្រាកដជាមានបទល្មើសកើតឡើង ជាក់ជាមិនខាន! និងសុំសំណូមពរដល់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន៕ស៊ីសងនៅស្រុកព្រៃឈរ នៅតែបើកដំណើរការយ៉ាង តែហាក់ដូចជាគ្មានការរំខានដល់សមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានកំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ ហាយឡាយ តាមទូរទស្សន៍ ស្ថិតនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅតែបើកដំណើរការយ៉ាងរលូន និងអាណាធិបតេយ្យ បែរសមត្ថកិច្ចមិនព្រមបង្ក្រាប។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ មានម្ចាស់ ឈ្មោះ ងួន រ៉ា ដោយមិនដឹងថាបុគ្គលរូបនេះ មានគាថា ឬអាគមន៍ ពិសេសអ្វីនោះទេ បានជាមានសមត្ថភាព អាចបើកល្បែងស៊ីសងខុសច្បាប់បានដោយរលូនបែបនេះ។ប្រភពព័ត៌មានបានឱ្យដែរដឹងថា ម្ចាស់ផ្ទះឈ្មោះ ងួន រ៉ា រូបនេះធ្លាប់បានសមត្ថកិច្ចចុះធ្វើកិច្ចសន្យា អប់រំម្តងរួចមកហើយ តែម្ចាស់ទីតាំងរូបនេះនៅតែបន្តបើកល្បែងស៊ីសងបានដដែរ។ពាក់ព័ន្ធទៅនិងករណីល្បែងស៊ីសងខុសច្បាប់ ខាងលើ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋាន ប្រាកដជាមានបទល្មើសកើតឡើង ជាក់ជាមិនខាន! និងសុំសំណូមពរដល់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន៕ 13 ចែករំលែក FacebookTelegramTwitterFacebook MessengerLinkedinWhatsApp