ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ឧក្រិដ្ឋជនបំផ្លាញព្រៃឡង់ជិតរលាយសាបសូន្យអស់ហើយឈ្មោះ ជិន គឹមអូន
និងសាក់ សិច និងឈ្មួញឈ្មោះ គឹម ឡាយ ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងរលូន
10/06/2022
បើតាមប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ននេះមេខ្លោងឈ្មោះជិនគឹមអូនឈ្មួញឈ្មោះ សាក់ សិច ហៅលោក សិច និងឈ្មួញឈ្មោះ គឹម ឡាយ នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងថាមេខ្លោងឈ្មោះជិនគឹមអូន ឈ្មួញឈ្មោះ សិច និងឈ្មោះ គឹម ឡាយ ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ទៅទម្លាក់នៅដេប៉ូរបស់ឈ្មួញឈ្មោះ ជិន អូន ហៅជិន គឹមអូន ក្នុងភូមិតាឡែក ជិតស្នាក់ការបរិស្ថានក្នុងខេត្តកំពង់ធំ យ៉ាងរលូន។ រីឯលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កំពុងរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ តាមអំពើចិត្ត។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ សិច​ និងឈ្មួញឈ្មោះ គឹម ឡាយ បានបង្ហើបឲ្យដឹងថាឈ្មួញទាំង2នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ទាំងថ្ងៃទាំងយប់។ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបឈ្មួញទាំង2នាក់នេះទេ។ ប្រភពខ្លះបង្ហើបឲ្យដឹងថា មន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ ខ្លាចបាត់់បង់ប្រភពចំណូលទើបមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ សាក់ សិច ហៅលោក សិច និងឈ្មួញឈ្មោះ គឹម ឡាយ ទាល់តែសោះ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗខាងមុខនេះទេ ព្រោះឈ្មួញនៅតែអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ យ៉ាងគឃ្លើន។ ជាក់ស្ដែងបច្ចុប្បន្នឈ្មួញឈ្មោះ សិច និងឈ្មួញឈ្មោះ គឹម ឡាយ អាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ យកទៅទម្លាក់នៅដេប៉ូឈ្មួញឈ្មោះ ជិន គឹមអូន ក្នុងខេត្តកំពង់ធំ យ៉ាងសុខស្រួល។ បញ្ហានេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតនោះឡើយ។មានត
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង