
គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុករថយន្ដ Masda.Vireak Buntham truck crashes into Masda
រាជធានីភ្នំពេញ:វេលាម៉ោង២០:៤៥នាទីយប់ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលមានស្លាកលេខ ភ្នំពេញ 3F-9073 បានបុករថយន្ដ Masda ដែលមានស្លាកលេខ ភ្នំពេញ 2BJ- 3656 បណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងខាងដំណំ រួចព្យាយាមបើករត់គេចតែត្រូវបានបងប្អូនប្រជាពលរដ្ឋតាមឃាត់បាននៅម្ដុំផ្លូវលេខ២៧១ រួចនាំខ្លួនជនបង្កងចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់កើតហេតុនៅក្នុងបឹងកក់ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



