ក្រុមការងារកងរាជឣាវុធហត្ថដឹកនាំដោយ៖លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជឣាវុធហត្ថលើផ្ទៃប្រទេសចុះជួយបរិច្ចាកឈាមជួយ ស្ត្រីអ្នកជំងឺម្នាក់ ឈ្មោះ ជួន រ៉ាំ.Military Police Working Group Led by: Lt. Gen. Rath Sreang, Commander of the National Gendarmerie, donated blood to help a woman named Chuon Ram.
#រាជធានីភ្នំពេញ៖ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩៖០០នាទីព្រឹកក្រុមការងារកងរាជឣាវុធហត្ថដឹកនាំដោយ៖លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជឣាវុធហត្ថលើផ្ទៃប្រទេសចុះជួយបរិច្ចាកឈាមជួយ ស្ត្រីអ្នកជំងឺម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ២៩ឆ្នាំ មកពីឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សភាពជំងឺធ្ងន់ធ្ងរ ត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាមជាបន្ទាន់ គ្រាន់តែបានលឺព័ត៌មានថាអ្នកជំងឺជាអ្នកបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹករលឹកដល់អនុស្សាវរីយ៍កាលលោកនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលធ្លាប់រួមការងារ រួមសុខទុក្ខនិងទំនាក់ទំនងស្និតស្នាល ជាមួយបងប្អូនអាវុធហត្ថ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តនោះ លោកក៏បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២នាក់ ទៅចូលរួមបរិច្ចាគឈាម ជួយដល់ប្អូនស្រីភ្លាមៗទាន់ពេលវេលា។លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានមើលថែ ព្យាបាល ប្អូនស្រី ក្នុងរយៈពេលជាង១ខែមកនេះ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុត។
# Phnom Penh: June 22, 2022 at 9:00 am, the Military Police Working Group led by: Lt. Gen. Rath Sreang, the Commander of the National Military Police, donated blood to help a sick woman named Chuon. Ram, 29, from Ta Kong commune, Malai district, Banteay Meanchey province, is being treated at the Cambodia-China Friendship Hospital in Preah Kosomak. His condition is serious. Deputy Commander of the National Gendarmerie and Commander of the Phnom Penh Municipal Gendarmerie reminisced about his time as Commander of the Banteay Meanchey Provincial Gendarmerie, who used to work together and have close relations with the military, civil servants and the people. In that province, he also assigned two Phnom Penh Military Police to donate blood to help his sister immediately in time. Lt. Gen. Rath Sreang was very appreciative of the Cambodia-China Friendship Hospital. Kosomak who took care of my brother For more than a month now, she has been very kind and caring.