![ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ](https://khmersokrith.media/wp-content/uploads/2022/07/scrab.jpeg)
ស្រុកជុំគិរី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអណាធិបតេយ្យ បែរជាសមត្ថកិច្ចមិនព្រមបង្ក្រាប
![](https://khmersokrith.media/wp-content/uploads/2022/06/FB94B7BC-4E28-4FFF-8F44-F2A97D1B9064-768x1024.jpeg)
យោងតាមការឲ្យដឹងពីលោក មេប៉ុស្តិ៍ឃុំត្រពាំងរាំង នៃអធិដ្ឋាននគរបាលស្រុកជុំគិរី បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មានជាច្រើនកន្លែង ជុំវិញមូលដ្ឋាន តែរូបគាត់មិនហ៊ានបង្ក្រាបនោះទេ ហេតុផល គ្មានបញ្ជាពីមេ។
លោកមេប៉ុស្តិ៍ រូបនេះ បានបញ្ជាក់ទៀតថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះ មានតែលោកអធិការរងស្រុកជុំគិរី ទទួលផែនការងារព្រហ្មទណ្ឌ ទើបដឹងច្បាស់ និងបានឲ្យសារព័ត៌មានខលទៅសួរ អធិការរងព្រហ្មទណ្ឌ រូបនិងទៅ ទើបដឹងច្បាស់ថាល្បែងស៊ីសងទាំងអស់នោះជារបស់អ្នកណា (នេះហាក់ដូចជាលោកអធិការរងស្រុករូបនេះមានអ្វីពាក់ព័ន្ធជាមួយបទល្មើសល្បែងស៊ីសងទាំងនេះខ្លាំងមែនទែន)។
ជុំវិញការលើកឡើងរបស់លោក មេប៉ុស្តិ៍ឃុំត្រពាំងរាំង ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី អធិការរងព្រហ្មទណ្ឌ ស្រុកជុំគិរី បានទេព្រោះទូរស័ព្ទខល មិនចូលជាច្រើនដង។
ចំណែកឯលោក មុី សុខុម អធិការនគរបាលស្រុកជុំគិរី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខាងសារព័ត៌មានយើងមិនទាន់បានសុំការបំភ្លឺនោះទេ ព្រោះគ្មានលេខទូរស័ព្ទ។
ពលរដ្ឋជាច្រើនស្នើសុំដល់លោកអធិការនគរបាលស្រុក លោក មុី សុខុម សូមលោកអធិការចេញបញ្ជាដល់មន្ត្រីក្រោមឱវាទចុះពិនិត្យបង្ក្រាប ទប់ស្កាត់ បទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងអស់នោះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕
![](https://khmersokrith.media/wp-content/uploads/2022/06/16942C64-3193-4BB7-B180-6C0D82527BE9-768x1024.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/06/30072BB3-2845-4429-92E2-9D1CA47D9783.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/06/763C683A-D44D-4526-B5B0-25DBF3979BEA-1024x1016.jpeg)
![](https://khmersokrith.media/wp-content/uploads/2022/06/B4D5F90C-385B-4A88-8847-A425AC62C724-1024x768.jpeg)