
កា ត់សក់ហើយភ្លាម អេតមីន ជីងចក់ ស្កាត់ទៅជួបលោកជំទាវ ហ៊ុន ស៊ីណាត និងកូនៗរបស់លោក ភ្លែត ហើយពូចក់ ឆ្លៀតធ្វើរឿងមួយនេះបាត់
នៅថ្ងៃទី ០៦ ខែកក្តដា ឆ្នាំ២០២២នេះ អេតមីន ជីងចក់ ដែលគ្រប់គ្នាបានស្គាល់ថា ជាអ្នកអធិប្បាយកីឡា ដ៏ល្បីឈ្មោះ ។ ក្រោយពេលដែលលោក បានចាប់ដៃរៀបការជាមួយអតីតភរិយាមក ជីវិតរបស់លោក ហាក់មានរឿងជាបន្តបន្ទាប់ រហូតមានការប្តឹ ង ផ្ត ល់គ្នាទៅវិញទៅមក។
ក្នុងរឿងប្តឹ ង ផ្ត ល់នេះ បានធ្វើឲ្យអេតមីន ជីងចក់ ក៏បានស្នើរសុំឲ្យប្រព័ន្ធតុលាការ ជួយដល់ខ្លួនផង ព្រោះតែគ្រប់យ៉ាង អតីតភរិយារបស់លោក បានមួលបង្កា ច់ ទំលាក់កំហុសមករករូបលោកតែប៉ុណ្ណោះ។ រឿងក្តីមួយនេះ នៅមិនទាន់បានបញ្ចប់ នៅឡើយទេ តែយ៉ាងណា អេតមីន ជីងចក់ សង្ឃឹមថា ប្រព័ន្ធតុលាការ នឹងរកយុត្តិធម៏ដល់ខ្លួន។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ អេតមីន ជីងចក់ បានរៀបចំខ្លួន កាត់សក់ ឡើងស្អាត រួចបង្ហោះសារបណ្តាញសង្គមថា “គ្រោះ តូ ច គ្រោះ ធំ សូមអោយអស់ទៅតាមសក់ដែលខ្ញុំបានកាត់ចោ លថ្ងៃនេះ! ចាប់ផ្ដើមជីវិតថ្មី គោលដៅថ្មី”។ បន្ទាប់ពីកាត់សក់ យកសិរីសួរស្តីហើយ នៅថ្ងៃនេះ អេតមីន ជីង ចក់ បានស្កាត់ទៅជួបលោក ជំទាវ ហ៊ុន ស៊ីណាត និង កូនៗរបស់លោក ជំទាវ ដើម្បីជាការសួរសុខទុក្ខ ព្រមជាមួយនឹងបាច់ផ្កាថែមទៀតផង។
នៅក្នុងគណនីហ្វេសប៊ុករបស់អេតមីន ជីងចក់ បានបង្ហោះសារថា “ថ្ងៃសិល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយដោយបានលោកអ៊ុំជាទីគោរពស្រលាញ់ ប្រោះព្រំលើករាសីអោយក្មួយ ក្មួយមានតែម្រាមដៃដប់សំពះអរគុណលោកអ៊ុំនឹងក្រុមគ្រួសារលោកអ៊ុំទាំងអស់ “។







