ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

សមាគមសារព័ត៌មានសុក្រឹតត្រូវបានក្រសួងព័ត៌មានចេញអាជ្ញាប័ណ្ណទទួលស្គាល់ជាផ្លូវការ!!!

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០២ខែវិឆ្ឆិការ ឆ្នាំ២០២៣ សមាគមសារព័ត៌មានសុក្រឹតត្រូវបានក្រសួងមានព័ត៌មានទទួលស្គាល់ជាផ្លូវការហើយ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានខ្លឹមយ៉ាងកក់ក្តៅថា៖ជម្រាបជូនលោក ប្រធានសមាគមសារព័ត៌មានសុក្រឹត!!

កម្មវត្ថុ៖សំណើសុំទទួលស្គាល់ការធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ របស់សមាគម សារព័ត៌មានសុក្រឹត។
យោង៖ -ប្រកាសលេខ ៣១៤៦ ប្រក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
-ពាក្យស្នើសុំចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់លោក នួន នី។

តាមកម្មវត្ថុ និងយោងខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ជម្រាបជូន លោក ប្រធានសមាគមសារព័ត៌មានសុក្រឹត ជ្រាបថា ក្រសួងព័ត៌មានបានទទួលនូវសំណុំឯកសាររបស់ សមាគមសារព័ត៌មានសុក្រឹត និងអនុញ្ញាតឱ្យធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១៧៤១ ផ្លូវលេខ១១១ ក្រុមទី០៥ ភូមិខ១ សង្កាត់ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រាល់ការធ្វើសកម្មភាពការងារ សមាគមសារព័ត៌មានសុក្រឹត ត្រូវគោរពអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្ដីពីរបបសារព័ត៌មាន លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ និងលក្ខន្តិកៈសមាគម ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ លិខិតអនុញ្ញាតនេះ មានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ គិតចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ។

សមាគមសារព័ត៌មានសុក្រឹត ត្រូវស្នើសុំបន្តសុពលភាពដើម្បីធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ មុនផុតកំណត់រយៈពេល ៣០ (សាមសិប) ថ្ងៃ។

អាស្រ័យហេតុនេះ សូម លោកប្រធាន ចាត់ចែងអនុវត្តតាមការគួរ។ សូម លោកប្រធាន ទទួលនូវការរាប់អានដ៏កក់ក្តៅអំពីខ្ញុំ។

សូមបញ្ជាក់ថា៖សមាគមសារព័ត៌មានសុក្រឹតបានចុះបញ្ជីរជាផ្លូវការយោងតាមសេចក្តីសម្រេចក្រសួងមហាផ្ទៃលេខ៖៣១៤៦ប្រក ចុះថ្ងៃទី ១៣ ខែមិថុនា ដែលប្រកាសនិងអនុញ្ញាតបង្កើតសមាគមសារព័ត៌មានសុក្រឹតដោយមានលោក នួន នី ប្រធានសមាគម ដោយមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ សមាគមសារព័ត៌មានសុក្រឹត បានបន្តចុះបញ្ជីរនៅក្នុងចំណុះក្រសួងព័ត៌មាន ឱ្យស្របទៅតាមច្បាប់អោយបានត្រឹមលើវិស័យសារព័ត៌មាន។

សមាគមសារព័ត៌មានសុក្រឹត បង្កើតឡើងដើម្បីមានគោលបំណងលើកស្ទួយ ពង្រឹង និងគោរពតាមក្រមសីលធម៌ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ រួមចំណែកលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មាន តាមរយៈការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យព័ត៌មាន ចងក្រង និងប្រមូលផ្តុំអ្នកសារព័ត៌មាន ដែលមានគោលបំណងដូចគ្នា ចូលរួមចំណែកពង្រីក ពង្រឹង និងផ្តល់ការប្រឹក្សាយោបល់ដល់អ្នកសារព័ត៌មានឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាពិសេសសមាជិកសមាជិការ។

ក្នុងឱកាសនោះលោក នួន នី ប្រធានសមាគម ថ្នាក់ដឹកនាំសមាជិក សមាជិកា តាមបណ្ដារាជធានី\ ខេត្ត នៃសមាគមសារព័ត៌មានសុក្រឹត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងឯកឧត្តម ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ ដែលបានទទួលនូវសំណុំឯកសាររបស់សមាគមសារព័ត៌មានសុក្រឹតនិងអនុញ្ញាតឲ្យសមាគម(ស ស.ក)ធ្វើសកម្មភាពការងារវិស័យព័ត៌មាន និងសោទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោកជួយបីបាច់ថែរក្សាឯកឧត្តម សូមឲ្យឯកឧត្តម មានសុខភាពល្អ កម្លាំងពលំមាំមួនប្រាជ្ញាឈ្លាសវៃ សំរេចកិច្ចការងារគ្រប់ភារកិច្ច
និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណ: សុខ: ពល: កបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង