ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត សូមគាំទ្រយ៉ាងពេញទំហឹងនូវ សេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ របស់ គណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវ និងគោរពតាមច្បាប់ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ!!!

ថ្ងៃអង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

ភ្នំពេញ៖ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតតំណាងអង្គភាពសារព័ត៌មានចំនួន២៧អង្គភាពសូមប្រកាសគាំទ្រទាំងស្រុងនូវសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយ គត់របស់ប្រទេសចិនទាំងមូល។

គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងមិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់កសាងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានាលើសកលលោក ដោយគោរពគោលការណ៍ ទាំងឡាយ ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សមាគមសារព័ត៌មានសុក្រឹត សូមគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ សេចក្តីថ្លែងការណ៍ របស់ គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ គោរពនូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងមិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង