លោកសាំ តុលាអគ្គលេខាធិការរងសមាគមសារព័ត៌មានសុក្រឹតនិងលោកបានប៊ុនសុផាប្រធានរដ្ឋបាលសមាគមតំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចុះសួរសុខទុកនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ប្រគល់ជូនទៅអ្នកស្រី អ៊ុន ណារិន អាយុ៣២ឆ្នាំ មានជីវភាពខ្វះខាត !!
ខេត្តកណ្តាល៖ នារព្រឹកថ្ងៃអាទិត្យ៩កើត ខែជេស្ឋឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោកសាំ តុលា អគ្គលេខាធិការរងសមាគម និងលោកបានប៊ុន
សុផា ប្រធានរដ្ឋបាល តំណាងលោក នួន នី ប្រធានសមាគម បានដឹកនាំថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចុះសួរសុខទុកនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ប្រគល់ជូនទៅអ្នកស្រី អ៊ុន ណារិនមានអាយុ៣២ឆ្នាំ សព្វថ្ងៃមានកូននៅក្នុងបន្ទុកចំនួន០៤នាក់មានជីវភាពខ្វះខាត និងគ្មានផ្ទះសំបែងត្រឹមត្រូវ នៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាល។
គ្រឿងឧបភោគ បរិភោគ ដូចជា៖
១.អង្ករ ១០គីឡូក្រាម
២.ទឹកត្រី ១យួរ
៣.ទឹកស៊ីអ៊ីវ ១យួរ
៤.ប៊ីចេង ២កញ្ចប់
៥.ត្រីខកំប៉ុង ១យួរ
៦.មីម៉ាម៉ា ១កេះ
៧.មីញាំលេង ២ប្រអប់
៨.នំ OMO ២កញ្ចប់
៩.ថវិការចំនួន ៥ម៉ឺនរៀល
នាឱកាសនោះលោកសាំ តុលាអគ្គលេខាធិការរងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក នួន នី ប្រធានសមាគម អោយលោកស្រីខិតខំ ប្រឹងប្រែងតស៊ូ បន្តក្នុងជីវិត ដើម្បីក្រុមគ្រួសារនិងកូនៗនៅក្នុងបន្ទុក ជាពិសេសមើលថែរក្សាសុខភាព
អ្នកស្រី អ៊ុន ណារិន សូមជូនពរលោក នួន នី ប្រធានសមាគម និងលោកសាំ តុលា លោក បាន ប៊ុនសុផា ព្រមទាំងថ្នាក់ដឹកនាំសមាគមទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន និងជួបពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំលោក នួន នី ប្រធានសមាគម លោកប្រធានតែងតែគិតគូរិះគិតគ្រប់មធ្យោបាយចូលរួមកិច្ចការសង្គមការងារមនុស្សធម៌គិតគូដល់បងប្អូនជាសមាជិកមិនមែនជាសមាជិកនិងប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមរយៈអ្នកសារព័ត៌មានផ្សព្វផ្សាយ។
កិច្ចការមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹតដោយមានម្ចាស់ជំនួយឧបត្ថម្ភដោយសិប្បកម្មសញ្ញាតាញញឹមនិងម្ចាស់ដេប៉ូ VCសូមអរគុណ។