
សមាគមសារព័ត៌មានសុក្រឹត (N.P.A) និងថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមបណ្តារាជធានី-ខេត្ត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវសព្ទសាធុការពរជ័យចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ ឆ្នាំ ឈានចូល ៧៣ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃចន្ទ ១កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ