
ថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធី ព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនដល់ក្រុមសិល្បករក្រីក្រ សិល្បករពិការ និងសិប្បករវ័យចាស់ដែលមានជំនាញលេីវិស័យវប្បធម៌ ចំនួន ៥០៥នាក់ មកពីរាជធានីភ្នំពេញ និងតាមខេត្តនានានៅទូទាំងប្រទេស។