
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ នៅម៉ាឡេស៊ី
ភ្នំពេញ:ថ្ងៃអាទិត្យ១៤រោចខែពិសាខឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៩ត្រូវនិង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងនៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
នេះជាការបន្តបេសកកម្មការទូតក្រៅប្រទេសរបស់សម្តេចធិបតី ដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលនឹងផ្តោតលើការជំរុញការកសាង សហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥។