ក្រុមហ៊ុនសន្តិសុខម៉ាអុីឡា រងការចោទប្រកាន់ ពីសំណាក់បុគ្គលិក ឈ្មោះពណ៌ឡាដាំង ថាមិនបើកប្រាក់បៀវត្សឲ្យខ្លួន និងបានដកអត្តសញ្ញាណប័ណ្ណដើមរក្សាទុក
រាជធានីភ្នំពេញៈ ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានខ្មែរសុក្រឹត្យ បានទទួលប្រភពពី លោក ពណ៌ ឡាដាំង ដែលជា សន្តិសុខបម្រើការងារនៅក្រុមហ៊ុនម៉ាអុីឡា ដែលមានលេខទូរសព្ទ 086652781 បានប្រាប់អង្គភាពយើងថា លោកត្រូវបានក្រុមហ៊ុនសន្តិសុខម៉ាអុីឡាមិនបានបើកប្រាក់បៀវត្សជូនលោកនោះទេ តម្រូវអោយលោកយក អត្តសញ្ញាណប័ណ្ណដើម ទៅឲ្យក្រុមហ៊ុនទុកទើបក្រុមហ៊ុនបើកប្រាក់បៀវត្សអោយ លោកបន្ថែមថាបំពេញការងារក្នុងមួយខែទទួលបានប្រាក់បៀវត្សចំនួន 190 ដុល្លារក្នុងមួយខែ តែលោកបានសុំខ្ចីមុនចំនួន 50 ដុល្លារ នៅសល់ 140 ដុល្លារទៀត តែក្រុមហ៊ុនមិនបើកលុយឲ្យខ្លួននោះទេ ទាំងកន្លងមកក្រុមហ៊ុនបានដក អត្តសញ្ញាណប័ណ្ណដើម របស់លោកទុកតាំងពីថ្ងៃទី៣ ខែ កុម្ភះ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបុគ្គលិកដទៃទៀត ដែលផ្ទុយពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង អតីត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពសារព័ត៌មាន ខ្មែរសុក្រឹត្យ យើងបានសុំការបំភ្លឺទៅក្រុមហ៊ុន ម៉ា អុីឡា ជុំវិញការ ចោទប្រកាន់ ថាមិនបើកប្រាក់បៀវត្សនិងដកអត្តសញ្ញាណប័ណ្ណដើមទុក ក្រុមហ៊ុនម៉ាអុីឡាបានថ្លែងប្រាប់ អង្គភាពយើងថា ជាធម្មតា ពេលដែលគាត់ចូលធ្វើការដំបូង ក្រុមហ៊ុនតម្រូវ ឱ្យបុគ្គលិកតម្កល់ ឯកសារដើមនៅក្រុមហ៊ុន បើបុគ្គលិកត្រូវការប្រើប្រាស់ យកទៅធ្វើប្លង់ដី និងការងារផ្សេងៗគាត់អាចយកទៅបាន ហើយលោក ពណ៌ ឡាដាំង គាត់បានធ្វើការសន្យាជាមួយក្រុមហ៊ុនយកទៅ 5 ថ្ងៃ 10 ថ្ងៃ ត្រូវយកមកឲ្យក្រុមហ៊ុនវិញ មូលហេតុអត់បើកប្រាក់បៀវត្សឲ្យ ដោយគាត់សន្យាជាមួយក្រុមហ៊ុន ហើយអត់យកមកឱ្យក្រុមហ៊ុនវិញ ឡើងជាងកន្លះខែហើយ តែខាងក្រុមហ៊ុនត្រូវតែតម្រូវឲ្យបុគ្គលិកតម្កល់អត្តសញ្ញាណប័ណ្ណ នេះជាលក្ខខណ្ឌរបស់ក្រុមហ៊ុនម៉ាអុីឡា បើមិនយកឯកសារអត្តសញ្ញាណប័ណ្ណដើមតម្កល់នៅក្រុមហ៊ុននោះ គឺក្រុមហ៊ុនមិនបើកលុយឲ្យទេ ព្រោះមានកិច្ចសន្យា គ្នាទៅវិញទៅមកជាមួយបុគ្គលិក ហើយក្រុមហ៊ុន មិនបានបង្ខិតបង្ខំឲ្យគាត់ចូលធ្វើការនោះទេ ខាងក្រុមហ៊ុន បានបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុនម៉ាអុីឡាបានចុះបញ្ជីនៅក្រសួងត្រឹមត្រូវ។
ស្នើសុំឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនម៉ា អុីឡា ផងទាន
អង្គភាពសារព័ត៌មានខ្មែរសុក្រឹត្យ រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបសារព័ត៌មាន 0966432222