ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ពិតជាខ្លាំងមែនល្បែងជល់មាន់តាមអនឡាញ{ឡែបថប}បង្កប់ក្នុងតារាងបាល់ទះមួយកន្លែងទល់មុខផ្ទះវីងយីហោ សៀកលី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ស្របពេលក្រសួងមហាផ្ទៃចេញសារាចរណែនាំ


ខេត្តតាកែវ៖ចេញផ្សាយថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ តារាងបាល់ទះមួយកន្លែងបង្កប់ល្បែងស៊ីសងភ្នាល់គ្នាជល់មាន់តាមអនឡាញ(ឡែបថប)ដែលប្រជាពលរដ្ឋស្គាល់ថាជាល្បែងបង្កអោយបែកបាក់គ្រួសារនិងបង្កើតបទល្មើសចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានទីតាំងទល់មុខផ្ទះវីងមួយកន្លែងយីហោ(សៀកលី)ភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

នេះបើយោងតាមការចុះយកព័ត៌មាននៅក្នុងទឹកដីខេត្តតាកែវនៅថ្ងៃនេះក្រុមការងារអោយដឹងថា៖ទីតាំងខាងលើបានបើកលេងល្បែងសុីសងដូចជា(ជល់មាន់តាមឡែបថប់)ជាអចិន្ត្រៃយ៍ពោលគឺ៖ដុះស្លែរតែម្តង ស្របពេល ក្រសួងមហាផ្ទៃ បានចេញ សារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយព័ត៌មានល្បែងស៊ីសងខុសច្បាប់ លេខ០៧២ ស.ណ.ន ចុះថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២០២៤ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ខាងលើ ពិតជាគឃ្លើនប្រឆាំងនិង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅ  និងមិនគោរពតាម គោលនយោបាយរាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច

ល្បែងស៊ីសង់ជល់មាន់តាមអនឡាញ ឡែបថប់  បង្កប់ក្នុងតារាងបាល់ទះមួយកន្លែងនេះពលរដ្ឋសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងដើម្បីទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គាស់ផ្ទះ ហ្នឹងហិង្សាក្នុងគ្រួសារជាដើមសង្ឃឹមថាលោកស្នងការនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល និងសារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយព័ត៌មានល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធភាពខ្ពស់។

អង្គភាពប៊ីប៊ីអេសធីវីអនឡាញ រង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន លេខ0762252251


ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង