ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ បានដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្ដម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន.His Excellency Sok Prasidh, Secretary of State and Chairman of the Fifth Sub-Committee on Press and Broadcasting, led a delegation from the Ministry of Information to meet with His Excellency Luy David, Secretary of State and Chairman of the Secretariat for the ASEAN Summit.

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ បានដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្ដម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ដើម្បីពិនិត្យពិភាក្សាត្រៀមរៀបចំធ្វើបទបង្ហាញផ្នែកសារព័ត៌មាន និងផ្សព្វផ្សាយ ជូនអង្គទូតសម្រាប់រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នាពេលខាងមុខ ៕

In the afternoon of June 22, 2022, at the Ministry of Foreign Affairs, HE Sok Prasidh, Secretary of State and Chairman of the Fifth Sub-Committee on Press and Dissemination, led a delegation from the Ministry of Information to meet with HE Luy David, Secretary of State and Chairman of the Secretariat for the Summit. ASEAN and related meetings in 2022 to discuss, prepare and prepare media presentations and broadcast to diplomats for the upcoming 55th ASEAN Foreign Ministers’ Meeting.
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង