តើសង្វៀនជល់មាន់ និងអាប៉ោងជារបស់អ្នកណា?? បានបន្តជាបើកដំណើរការបានយ៉ាងងាយស្រួលខណៈសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប!! !!
ខេត្តកណ្ដាល៖ ថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២២មានទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតនៅភូមិតាពេជ្រស្រុកស្អាង ខេត្តកណ្ដាល ដែលគេស្គាល់ថាជារបស់ឈ្មោះ សាក់ ជានាក់ធ្វើអជ្ញាកណ្ដាលរាប់ កំពង់ដំណើរការលេងបានយ៉ាងងាយស្រួល ដោយមិនមានការបង្ក្រាបឬទប់ស្កាត់ពីសំណាក់អជ្ញាធរនិងសមត្ថកិច្ចមូលស្ថានឡើយហាក់បីដូចជាមានការបើភ្លើងខៀវឲ្យគ្រុមអ្នកញៀនល្បែងទាំងនេះ ឬមួយក៍ជាខ្នងបង្អែកលាក់បាំងពីក្រោយមែន?
ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងខាងលើនេះក្រុមការងារសារព័ត៌មានយើង បានរាយការណ៍ផ្តល់ព័ត៌មានដល់លោក ចាន់ រស្មី មេប៉ុស្តិ៍ក្រាំងយ៉ូវតាមរយះលេខទូរសព្ទ077880833ដែលផេកអធិការដ្ថាននគបាលស្រុកបានផុសជាសារធារណះរាល់បទល្មើសមូលដ្ថាន ដើម្បីស្នើសុំឱ្យបង្ក្រាបទប់ស្កាត់ តែផ្ទុយទៅវិញលេខលោកមេប៉ុស្តិ៍រូបនេះមិនអាចទំនាក់ទំនងបាន នេះហាក់បីដូចជាបណ្តែតបណ្ដោយឲ្យមានបទល្មើសនៅក្នុងមូលដ្ថានរបស់ខ្លួនចឹង។
ពលរដ្ឋជាច្រើនបានលើកឡើងដោយហួសចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាព និង ទង្វើអសមត្ថភាព របស់លោក រស្មីមេប៉ុស្តិ៍ក្រាំងយ៉ូវ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងប្រមូលផ្ដុំគ្នាលេងបែរជាមិនបង្ក្រាប ពោលគឺ៖ បណ្តែតបណ្ដោយតាមតែអំពើចិត្ត។
ចំណែកលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ខាងអង្គភាពព័ត៌យើងខ្ញុំបានផ្ដល់ព័ត៌មានចំពោះទីតាំល្បែងសុីសងជល់មាន់នេះដែរ តែលោកកំពង់ជាប់រវល់នៅកម្មវិធីតែងតាំងមេឃុំកោះខែលលោកនឹងកម្លាំងរបស់លោកនឹងចុះទៅ តែភាពជាក់ស្ដែងមិនដូចជាការនិយាយគឺមិនមានឃើញសមត្ថកិច្ចណាចុះមកទីតាំងនេះទេ ហាក់បីដូចជាជួយមើលផ្លូវឲ្យអ្នកលេងល្បែងសុីសងនោះទៅវិញទេ។
នេះឬគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលចេញ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល សូមលោកស្នងការចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ព្រោះលោកមេប៉ុស្តិ៍ និង លោកអធិការស្រុកស្អាង មិនហ៊ានបង្ក្រាបល្បែងស៊ីសងមួយកន្លែងខាងលើនេះទេ។
អង្គភាពយើងខ្ញុំនិងរងចាំការបំភ្លឺរាល់ភាគគីពាក់ពាន់តាមរយ: 077541111/0966432222