ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

អគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់និងបោះពុម្ព(យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) បណ្ដាលឱ្យស្លាប់កម្មការីម្នាក់ក្នុងហេតុការណ៍!!!

ខេត្តកណ្តាល៖នាងព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦និង១៥នាទីមាកករណីអគ្គិភ័យឆេះ អគារ១ខ្នង (ឡបោកគក់) ក្នុងរោចក្រ( យី ដា ) ដែលស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ ។

បើតាមប្រភពពីកម្មករកម្មការរិនីនៅកន្លែងកើតបានអោយដឹងថាមានកម្មការរិនីម្នាក់ឈ្មោះ ចែវី អាយុប្រហែលជាង៣០ឆ្នាំមានតួនាទីជាប្រធានផ្នែកទទួលការងារក្រឡុកលាយទឹកថ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានបាត់បង់ជីវិតក្នុងហេតុការឆេះអាគារបោកសម្លៀកបំពាក់។

ក្រោយពីកើតហេតុភ្លាមៗកម្លាំងជំនាញសមត្ថកិច្ចស្រុកកៀនស្វាយសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តកណ្ដាលដោយមានការចូលរួមពីកម្លាំងជំនាញនៃអធិការខណ្ឌច្បារអំពៅចុះទៅពន្លត់អគ្គីភ័យឆាប់ឆេះក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់និងបោះពុម្ព(យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី)និងបានប្រើប្រាស់ឡានទឹកពន្លត់អគ្គីភ័យជាច្រើនគ្រឿងនិងរថយន្តសង្គ្រោះបន្ទាន់តាមបណ្ដាលមណ្ឌលសុខភាព នាៗដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យសង្គ្រោះទានពេលវេលា។

អគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់គិតត្រឹមវេលាម៉ោង៩:៥០នាទី ក្រោយពីមានការចូលរួមសហការពីអង្គភាពពន្លត់អគ្គិភ័យ៧១១ អគ្គិភ័យត្រូវបានគ្រប់គ្រងនិងពន្លត់បាន១០០%។

(ព័ត៌មានបឋម)រាយការណ៍ដោយ៖លោក សៅ កុសល០៤!!!

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង