បើកដំណើការវិញ៖រណ្ដៅដីខ្នាត់យក្សមួយកន្លែងស្ថិតក្នុងស្រុកពញាឮក្រោយពីរប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលចុះទៅពិនិត្យឲ្យផ្អាកបណ្ដោះអាសន្នតែម្ចាស់អាជីវកម្មមួយកន្លែងនេះនៅតែផ្គើនលួចដឹកជញ្ជូនអាចម៍ដីលក់អោយអតិថិជនយ៉ាងរំភើយមិនខ្លាចញញើតបន្តិចសោះ!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ទីតាំងអាជីវកម្មរណ្ដៅដីមួយកន្លែងស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល បើកដំណើរអាជីវកម្មរបស់ខ្លួនវិញហើយក្រោយពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលឲ្យផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន តែទីតាំងអាជីវកម្មមួយកន្លែងនេះមិនខ្លាចញញើតនៅតែបន្តដឹកជញ្ជូនអាចម៍ដីនិងកាប់រណ្ដៅធំៗជាបន្តបន្ទាប់ខណៈពេលដែលទីតាំងអាជីវកម្មរបស់ខ្លួនកំពុងរត់ការសុំលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល។
តែផ្ទុយទៅវិញម្ចាស់អាជីវកម្មមួយកន្លែងនេះមិនបានគោរពទៅតាមការណែនាំរបស់អភិបាលស្រុកនិងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលនោះទេ បែជាម្ចាស់អាជីវកម្មខាងលើកំពុងដឹកជញ្ជូនអាចម៍ដីរបស់ខ្លួនលក់ឲ្យអតិថិជនយ៉ាងអនាធិបតេយ្យនៅតែផ្គើនការណែនាំរបស់មន្ត្រីនៅក្នុងមូលដ្ឋានទៅវិញ និយាយអោយចំតែម្តងដឹកជញ្ជូនអាចម៍ដីមិនខ្លាចញញើតប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលជាពិសេសក្រសួងរ៉ែនិងថាមពលតែម្ដង???
ទីតាំងរណ្ដៅដីដ៏ជ្រៅជម្រៅដល់ក្បាលប្រែតខាងលើក្រោយពីបណ្ដាញសារព័ត៌មាន(រស្មីក្រុងតាខ្មៅ) ចុះផ្សាយម្ដងហើយឃើញថាប្រធានមន្ទីររ៉ែថាមពលខេត្តកណ្ដាលនិងលោកអភិបាលស្រុកពញាឮបានចុះទៅហាមឃាត់មិនឲ្យបន្តអាជីវកម្មនោះទេ។តែមិនបានប៉ុន្មានថ្ងៃផងម្ចាស់អាជីវកម្មនេះនៅតែបន្តធ្វើអាជីវកម្មរបស់ខ្លួនដដែរមិនខ្លាចញញឹមមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានជាពិសេសមន្ត្រីក្រសួងរ៉ែ និងថាមពលតែម្តង!!!ឬក៏ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលនិងអភិបាលស្រុកពញាឮ អសមត្ថភាពក្នុងការទប់ស្កាត់ម្ចាស់អាជីវកម្មខាងលើ???
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញ្ញាឮថាទីតាំងរណ្តៅដីមួយកន្លែងនៅតែបន្តធ្វើអាជីវកម្មនៅលើផ្ទៃដីមួយកន្លែងស្ថិតនៅក្នុងភូមិទួលអំពិលដោយមិនទាន់មានលិខិតអនុញ្ញាតគតិយុត្តណាមួយពីមន្ទីររ៉ែ និងថាមពលខេត្តកណ្តាលនិងអាជ្ញាប័ណ្ណក្រសួងរ៉ែ និងថាមពលនោះទេនិយាយឱ្យចំគឺត្រីងៀតឆ្លៀតពងធ្វើអាជីវកម្មដោយគ្មានលិខិតអនុញ្ញាតដោយអះអាងថាខ្លួនកំពុងតែរត់ការសុំអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលដើម្បីប្រកបអាជីវកម្មរបស់ខ្លួនតែផ្ទុយទៅវិញដោយឆ្លៀតឱកាសដឹកជញ្ជូនអាចម៍ដីលក់អោយអតិថិជនជាបន្តបន្ទាប់ទៅវិញ។
ក្រោយពីរឃើញទីតាំងរណ្ដៅដីខាងលើនៅតែបន្តដឹកជញ្ជូនអាចម៍ដីទៅឲ្យអតិថិជនរបស់ខ្លួនដដែលអង្គភាព(រស្មីក្រុងតាខ្មៅ)បានទំនាក់ទំនងទៅលោក ថន សុវណ្ណា អភិបាលស្រុកពញាឮតាមរយៈលេខទូរសព្ទដៃសូមធ្វើការបំភ្លឺលោកអភិបាលស្រុកបានថ្លែងថា៖ក្រោយពីបណ្តាញព័ត៌មានជាច្រើនចុះផ្សាយហើយលោកក៏បានដឹកនាំកម្លាំងចុះធ្វើការហាមឃាត់ លោកអភិបាលបានបន្តថាឃើញម្ចាស់អាជីវកម្មខាងលើនេះយកលិខិតស្នើសុំធ្វើអាជីវកម្មអោយលោកមើលដែរ តែបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលលោកអត់ទាន់ទទួលបានទេលោកនឹងចុះពិនិត្យម្ដងទៀត ទោះបីយ៉ាងណាម្ចាស់អាជីវកម្មមួយកន្លែងនេះនៅអាចបើកអាជីវកម្មរបស់ខ្លួនដោយសេរីដោយដឹកជញ្ជូនអាចម៍ដីរបស់ខ្លួនលក់ឲ្យអតិថិជនយ៉ាងមមាញឹកដដែល។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅតែសង្ឃឹមថាលោកប្រធានមន្ទីរ៉ែ និងថាមពលខេត្តកណ្ដាលនិងដឹកនាំកម្លាំងរបស់ខ្លួនចុះទៅហាមឃាត់ទីតាំងរណ្តៅដីដល់ក្បាលប្រែតខាងលើ ចៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថាមានការបើកភ្លើងខៀវជាប្រព័ន្ធទើបម្ចាស់អាជីវកម្មកន្លែងនេះអាចបើកដំណើរការបានដោយមិនទាន់ទទួលបានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណពីក្រសួងរ៉ែនិងថាមពលនៅឡើយទេ!!!
ជុំវិញបញ្ហារណ្តៅដីមួយកន្លែងនេះពលរដ្ឋស្នើសុំឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលមេត្តាជួយចាត់មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តចុះពិនិត្យដល់ទីតាំងជាក់ស្ដែងម្តងទៀតដើម្បីទប់ស្កាត់ជុំវិញការជីកដីធ្វើអាជីវកម្មលក់ឲ្យទៅអតិថិជនរបស់ខ្លួនដោយមិនបានបង់ពន្ធជូនរដ្ឋធ្វើឱ្យបាត់ចំណូលរបស់រដ្ឋ។
ជាពិសេសសំណូមពរទៅដល់ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការទប់ស្កាត់អាជីវកម្មកន្លែងនេះចៀសវាងត្រីងៀតឆ្លៀតពង ដោយទីតាំងអាជីវកម្មខាងលើកំពុងតែរត់លិខិតប្រកបអាជីវកម្មបែរជាឆ្លៀតដឹកអាចម៍ដីទាំងមិនទាន់មានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលនៅឡើយទេធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ។
ជុំវិញការចុះផ្សាយពាក់ព័ន្ធនិងរណ្តៅដីខាងលើនេះអង្គភាពយើងរង់ចាំការបំភ្លឺពីម្ចាស់អាជីវកម្មខណៈដែលម្ចាស់ជីវកម្មថាមានលិខិតអនុញ្ញាតពីក្រសួងរ៉ែថាមពលរាល់ម៉ោងធ្វើការតាមរយៈលេខ៖0966432222