ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត MASDA BT-50 និង ម៉ូតូ HONDA BEAT បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់.Traffic accident between MASDA BT-50 and HONDA BEAT caused serious injuries to motorcyclists

រាជធានីភ្នំពេញ:យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២:១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ រថយន្តបង្កនោះម៉ាក MASDA BT-50 បានបើកបុកម៉ូតូម៉ាក HONDA BEAT បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ រថយន្តបង្កហេតុនេះនៅក្នុងទឹកដីបឹងកេងកង នៅលើផ្លូវលេខ 310 រួចហើយបើកព្យាយាមរត់គេចខ្លួនតែមិនបានសម្រេចជ្រុលមកបុកចូរផ្ទះប្រជាពលរដ្ឋមួយកន្លែង ក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។ សូមបញ្ជាក់ថារថយន្តបង្កបើកបរដោយជនជាតិចិនក្នុងស្ថានភាពស្រវឹងជោគជាំតែម្ដង មានស្លាកលេខ ភ្នំពេញ 2AY-2019 បើកបុកម៉ូតូ HONDA BEAT ដែលមានស្លាកលេខ: កណ្ដាល:1AC.4483 ហេតុការណ៍នេះដែរមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានលោកចុះមកជួយអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ បុរសជាជនជាតិចិនបើកបររថយន្តនោះត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិចយកទៅឃុំទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ រថយន្តនិងម៉ូតូត្រូវកម្លាំងនគរបាលអធិការនគរបាលខណ្ឌ 7មករា យកទៅទុកនៅឯអធិការខណ្ឌ សូមបញ្ជាក់ទីតាំងកើតហេតុនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ១៦៣ នៅក្នុងទឹកដី សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។

Phnom Penh: On the night of October 1, 2021 at 22:15, there was a traffic accident between a car and a motorbike, the MASDA BT-50 crashed into a HONDA BEAT motorbike, causing serious injuries to the motorcyclist. The car accident occurred in the territory of Boeung Keng Kang on Street 310 and then tried to escape but failed to hit a house in Sangkat Veal Vong, Khan 7 Makara, Phnom Penh. Please note that the car was driven by a Chinese man in a state of intoxication with license plate Phnom Penh 2AY-2019 crashed into a HONDA BEAT motorcycle with license plate number: Kandal: 1AC.4483 This incident also surprised the people as well as the force. Local police immediately intervened at the scene. The Chinese man driving the car was taken into custody by the Olympic Police for legal action. The car and motorcycle were taken away by the 7 Makara District Police Inspector. At the district inspector, please specify the location of the incident along Sihanoukville Road at right angles to Street 163 in the territory of Sangkat Veal Vong, Khan 7 Makara, Phnom Penh.
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង