
គណបក្សប្រជាជនកម្ពុជា៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៃក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជន ទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិច
រាជធានីភ្នំពេញ: ថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តម ស សេរីវិចិត្រ ដែលមានសមាសភាពចូលរួម:- ឯកឧត្តម អនុប្រធានតំបន់- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ជាប្រធានរដ្ឋ អនុប្រធានរដ្ឋ ប្រធានទីក្រុង អនុប្រធានទីក្រុង សមាជិក សមាជិកា សរុប ៣២០រូប។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស សេរីវិចិត្រ ក៏បានថ្លែងសាររបស់សម្តេចតេជោប្រធានបក្ស ក្នុងឱកាសខួបទី៤៣ នៃទិវាជ័យជំនះ ៧មករា (១៩៧៩-២០២២) ព្រមទាំងប្រកាសគាំទ្រពេញទំហឹងចំពោះការបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត។ លើសពីនេះ ឯកឧត្តម ក៏បានស្នើរសុំអោយក្រុមការងារមានការសហការណ៍ ពង្រឹងសាមគ្គីគ្នា ឯកភាពគ្នា ដើម្បីរួមគ្នា អភិវឌ្ឍប្រទេសជាតិដែលប្រកបដោយសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពង់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តទៅទៀត។







