
ប្រជាពលរដ្ឋលើកឡើងថា៖លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីដុះស្លែរដ៏ធំមួយកន្លែងក្នុងបូរីពិភពថ្មីត្រពាំង!!!

ប្រជាពលរដ្ឋបានលួចខ្សឹបថា៖ទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះដុះស្លែយូរមកហើយតែមិនមានអវត្តមានមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះបង្ក្រាបឡើយពោល៖គឺនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសង!ហើយតាំងនៅកន្លែងនេះកំពុងតែពង្វក់ដល់សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភ្លេចរៀនភ្លេចសូត្រដោយសារតែមកលេងល្បែងស៊ីសង។
ពលរដ្ឋលើកឡើងថា៖លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយកន្លែងនេះហើយមើលទៅឬក៏ទីតាំងមួយកន្លែងនេះមានខ្នងបង្អែកធំទើបលោក ម៉ន វុទ្ធីមិនមានសមត្ថភាពបង្ក្រាប។ហើយពលរដ្ឋបន្តថាទីតាំងមួយកន្លែងនេះអ្នកដែលអាចបង្ក្រាបបានគឺមានតែលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យជាពិសេសឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញទើបបង្ក្រាបបាន ជាការលើកឡើងរបស់ប្រជាពលរដ្ឋ។


ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមានវិធានការចុះបង្ក្រាបផង។
ពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថាទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះប្រហែលជាមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបគ្មានការបង្ក្រាប ហើយអង្គភាពសារព័រមានយើង មិនអាចសុំការបំភ្លឺពីមេទីតាំងបានទេព្រោះគ្មានលេខទូរស័ព្ទ។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគនចំៗថាលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។
ប្រជាពលរដ្ឋតែងតែឃើញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងស្រាវជ្រាវធ្វើការបង្ក្រាបរាល់បទល្មើសជាក់ស្តែងនៅក្នុងមូលដ្ឋានដែលរបស់ខ្លួន៕លោកអភិបាលខណ្ឌដាច់ខាតមិនឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើលោកមានការបើកភ្លើងខៀវឃុបឃិតជាប្រព័ន្ធដើម្បីបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានរឺដើម្បីទទួលលាភសក្ការៈនោះទេ។
ជាពិសេសពលរដ្ឋស្នើសុំ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញគួរតែចុះមន្ត្រីជំនាញនៃគណៈបញ្ជារការឯកភាពក្រុងចុះពិនិត្យនិងស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងខាងលើដើម្បីរក្សាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងជាការចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានប្រយ័ត្នថាហេតុ។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។ សូមអរគុណ






