
បុរសម្នាក់ ជិះម៉ូតូ Honda dream ស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅ១គ្រឿង ដែលមានស្លាកលេខសៀមរាប 1Q-0566 បានបុកជាមួយកង់បីខ្មែរ ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ1AN-0461 បណ្ដាលឲ្យរងរបួសស្រាទាំងសងខាង

ម៉ោង១១:៤៥នាទី ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បុរសម្នាក់ ជិះម៉ូតូ Honda dream ស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅ១គ្រឿង ដែលមានស្លាកលេខសៀមរាប 1Q-0566 បានបុកជាមួយកង់បីខ្មែរ ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ1AN-0461 បណ្ដាលឲ្យរងរបួសស្រាទាំងសងខាង ចំណែកម៉ូតូវិញរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ …។



