ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

រាជធានីភ្នំពេញ:
ស្ត្រីម្នាក់ស្លា-ប់ភ្លាមៗខណ:កំពុងជិះម៉ូតូត្រូវឡានបុកពីរក្រោយ

រាជធានីភ្នំពេញ:
ស្ត្រីម្នាក់ស្លា-ប់ភ្លាមៗខណ:កំពុងជិះម៉ូតូត្រូវឡានបុកពីរក្រោយ…
ភ្នំពេញ-ស្ត្រីម្នាក់បានស្លាប់ភ្លាមៗខណ:កំពុងជិះម៉ូតូត្រូវរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបើកបុកកិនចំពីក្រោយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១២នាទីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ចំនុចស្តុបណតប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះផេង សុផា ភេទស្រីអាយុ ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ពៅរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៍ទឹកប៊ិចពាក់ផ្លាកលេខស៊េរីចាស់ ឈ-១២០៣ ភព-១ ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុត្រង់ចំនុចភ្លើងស្តុបស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ5A-2158 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របគ្នាពីកើតទៅលិចបម្រុងនិងបត់ស្តាំបានជ្រុលចង្កូតគៀរម៉ូតូស្ត្រីរងគ្រោះបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តត្រូវរថយន្តកិ-នបែកក្បាលស្លា-ប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម សហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌសែនសុខនិងកម្លាំងចរាចរណ៍ក្រុងចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង