ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសង  បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ(ឡេបថប)មួយកន្លែងកំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ និងហ៊ោកញ្ជៀវអឹងកងដោយគឃ្លឺននិងអនុសាសន៍គោនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅ

ផ្សាយចេញនៅថ្ងៃទី ១០ ខែ មករាឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញតាមឡេបថបមួយកន្លែងបង្កប់ក្នុងតារាបាលគ្មានយីហោ ស្ថិតនៅ ភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍គោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ

យោងតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍ជូនក្រុមការងារព័ត៌មានយើង ក្រុមការងារក៏បានចុះដល់ទីតាំងខាងលើពិតជាឃើញមានលេងពិតប្រាកដ ហើយក្រុមការងារក៏ផ្តិតរូបភាពនៅថ្ងៃទី០៤ ខែ មករាឆ្នាំ២០២៥ វេលាម៉ោង២ៈ៥១នាទី ក៏បានរាយការណ៍ជូនលោកមេប៉ុស្តន៍ទន្លូង លោកក៏បានបញ្ជាឲ្យកម្លាំងចុះមកដល់ទីតាំងផ្ទាល់តែម្ដង ប៉ុន្តែមុនពេលដែលកម្លាំងចុះមុខដល់ទីតាំងក្រុមអ្នកបើកមាន់អនឡាញ ហាក់បីដូចជាបានដឹងខ្លួនមុន ដូចជាមានកូនក្រកមកប្រាប់មុនអញ្ចឹង បានបិទប្រមូលកុំព្យូទ័រចេញអស់ពីទីតាំងខាងលើតែម្ដង ហើយកម្លាំងប៉ុស្តិ៍នគរបាល ក៏បានណែនាំដ៏ម្ចាស់តារាងបាល់ខាងលើនិងធ្វើកិច្ចសន្យា ផងដែរ។

រហូតមកដល់ថ្ងៃទី ៨ខែ មករាឆ្នាំ ២០២៥ វេលាម៉ោង ២ៈ៥៥ នាទីក្រុមការងារយើង ក៏បានចុះមកទីតាំងខាងលើម្ដងទៀតស្រាប់តែឃើញនៅបើកដំណើរការលេងមាន់អនឡាញយ៉ាងសប្បាយហ៊ូរកញ្ជាវអឹងកង ក្រុមការងារយើងក៏បានផ្តល់ដំណឹងជូនលោកមេប៉ុស្ដ៍ម្ដងទៀតលោកមេប៉ុស្ត៍បានឆ្លើយថាលោកកំពុងតែរវល់នៅព្រំដែន  រហូតមកដល់ថ្ងៃទី ៩ខែ មករាឆ្នាំ ២០២៥ វេលាម៉ោង ៣ៈ៣០ នាទីក្រុមការងារសារព័ត៌មានយើងក៏ចុះដល់ទីតាំងខាងលើដដែលឃើញថានៅតែបន្តសកម្មភាពបើកលេងល្បែងសុីសងភ្នាល់លុយខុសច្បាប់តាមអនឡាញ ឡេបថប យ៉ាងគឃ្លឺនដោយមិនខ្លាចញញើតច្បាប់ និងមិនខ្វល់ពីអនុសាសន៍ថ្នាក់ដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅនោះទេ។

ក្រុមការងារអ្នកសារព័ត៌មានយើងផ្តិតរូបភាពបាននៅថ្ងៃទី ០៩ ខែ មករាឆ្នាំ ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា  នាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខដោយសារហេតុទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាកន្លែងកើតអំពើហិង្សាក្នុងគ្រួសារ មានចោលួច ចោប្លន់ ចោឆក់ជាដើម

យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ ទីតាំងលេងល្បែងសុីសង់ខុសច្បាប់តាមអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន

ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានស្នើសុំដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបក្នុងករណីខាងលើដោយក្តីអនុគ្រោះ

អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រាល់ម៉ោងធ្វើការងារតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៥ មាត្រាទី ១០
តាមរយៈលេខ០៩៦៦៤៣២២២២
សូមអរគុណ។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង