ពិធីប្រកាសបើកសាខាសមាគមសារព័ត៌មានសុក្រឹត ស.ស.ក ប្រចាំខេត្តបាត់ដំបង
បាត់ដំបង÷នៅព្រឹកថ្ងៃសុក្រ ២ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ខែ មិថុនា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រិតសាខាខេត្ត បាត់ដំបងដែលមានទីតាំង ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្ដបាត់ដំបង បានបើកសម្ភោធស្នាក់ការសាខាខេត្តបាត់ដំបង និងសម្រេចតែងតាំង និងផ្ដល់តួនាទីជូនសមាជិកថ្នាក់ដឹកនាំខេត្ដ ក្រោមអធិបតីភាព លោក សួស សុភ័ក្រ្ក ប្រធានមន្ទីរព័ត៍មានខេត្តបាត់ដំបង និងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត ដែរមានរាយនាមដូចខាងក្រោម:
១. លោក សុីម វិសាល ប្រធានសមាគមសាខាប្រចាំខេត្តបាត់ដំបង,២. លោក ប៉ាន់ ផល្លា អនុប្រធានសាខាខេត្ដ,៣. លោក សាយ ប៉ូច អនុប្រធានប្រចាំការសាខាខេត្ដ,៤.លោក កាន់ ស្មារតី អនុប្រធានកិត្តិយស..និងសមាជិក-សមាជិកាជាច្រើនរូបទៀត។
លោក សួស សុភក្រ្ក័ បានសួរសុខទុក្ខថ្នាក់ដឹកនាំសាខាខេត្ត និងបានចង្អុលបង្ហាញថ្នាក់ដឹកនាំសាខាសមាគមខេត្តបាត់ដំបងទាំងអស់ ត្រូវពង្រឹងសមត្ថភាពការងារថ្នាក់ដឹកនាំនិងសមាជិកសមាគមដើម្បីឆ្ពោះទៅរកភាពរីកចម្រើន។
លោកប្រធាន នួន នី មានប្រសាសន៍ថាសមាគមសារព័ត៌មានសុក្រឹតបង្កើតឡើងមានគោលបំណងសំខាន់ៗរួមមាន៖
-ចូលរួមចំណែកក្នុងការលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មានអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
-ពង្រឹង និងគោរពក្រមសីលធម៌ និងច្បាប់ស្តី
ពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា
-ចូលរួមការពារសិទ្ធិស្របច្បាប់របស់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ច
-បង្កើតទំនាក់ទំនងរវាងអ្នកសារព័ត៌មានជាតិ
លោកប្រធានបានផ្ដល់អនុសាសន៍បន្តដល់សមាជិកសមាជិកាសមាគមសារព័ត៌មានសុក្រឹតសាខា ខេត្តបាត់ ដំបងត្រូវបន្តតាមដានរាល់សកម្មភាពការងារសមាជិក, សមាជិការបស់សមាគម ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ដ ឱ្យគោរពនៅវិជ្ជាជីវៈ ក្រមសីលធម៌របស់ខ្លួននិងគោរពច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាអោយបានខ្ជាប់ខ្ជួនជៀសវាងការរងបណ្ដឹងនានា ៕
ក្នុងឱកាសនោះដែរលោក ស៊ិន ខាន់ឆា អគ្គលេខាធិការរងសមាគម បានចូលរួមផ្តល់យោបល់ក្នុងការងារធ្វើ និងសរសេរព័ត៌មានត្រូវស្វែងរកប្រភព ឱ្យបានច្បាស់លាស់មុននឹងសរសេរចុះផ្សាយ។ មិនត្រូវសរសេរព័ត៌មានដែលមានលក្ខណៈញុះញង់ ឬព័ត៌មានមិនពិតដែលបង្កឲ្យមានភាពជ្រោយច្របល់ក្នុងសង្គម។
បន្ទាប់ពីបានទទួលអនុសាសន៍ប្រធានមន្ទីរព័ត៌មានខេត្ត បាត់ដំបង និងលោកប្រធាន,ក៏ដូចជាពីអគ្គលេខាធិការ រងសមាគម,លោក ស៊ីម វិសាល ប្រធានសមាគមសាខា ខេត្តបាត់ដំបង បានប្ដេជ្ញាចិត្តបម្រើកិច្ចការងារសមាគមសាព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបងឲ្យមានភាពរីក ចម្រើន និង បន្តទិសដៅរបស់សមាគមក្នុងកិច្ចការងារមនុស្សធម៌ និងចូលរួមក្នុងកិច្ចសហការជាមួយនឹងថ្នាក់ ដឹកនាំខេត្តប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕