លោកស៊ុយសីហា តំណាងសហជីព និងជាកម្មករផ្នែកCC១ តួនាទីកាត់ទ្រនាប់ រងការចោទប្រកាន់ពីសំណាក់ ក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹម អេហ្វ.វ៉ាយ (ខេមបូឌា)ឯ.ក ថាបានបិទភ្លើងអោយខូចនៅចង្វាក់ផលិតកម្ម និងត្រូវបានបញ្ឈប់លោកពីការងារដោយមានការរើសអើងនៃការបង្កើតសហជីព!!
ខេត្តកំពង់ស្ពឺ៖ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុយ សីហា តំណាងសហជីព និងជាកម្មករផ្នែកCC១ តួនាទីកាត់ទ្រនាប់ អត្តលេខ ២៤០២០៧៤ ដែលបម្រើការងារនៅក្រុមហ៊ុន
មីឡានណាលេឌើរវែរអឹម អេហ្វ.វ៉ាយ (ខេមបូឌា)ឯ.ក បានថ្លែងប្រាប់អង្គភាពសារព័ត៌មានយើងថា លោករងនៅភាពអយុត្តិធម៌ ពីសំណាក់ក្រុមហ៊ុននិងសហជីពនៅក្នុងក្រុមហ៊ុន នៅការចោទប្រកាន់ថាលោកបានបិទភ្លើងនៅកន្លែងការងាររបស់លោកហើយធ្វើឱ្យខុសច្បាប់ស្តីពីការងារមេត្រា ៨៣ ត្រូវបានបញ្ឈប់លោកចេញពីការងារ ដោយមិនមានសំអាងហេតុផលច្បាស់លាស់ណាមួយដល់លោកនោះទេលោកស៊ុយ សីហាបញ្ជាក់ទៀតថាលោកមិនបានបិទភ្លើងនៅចង្វាក់ផលិតកម្មនោះទេ រឿងហេតុនេះ កើតឡើងក្រោយពេលដែលលោកបាន បញ្ជូនដំណឹងបង្កើតនៅសហជីពការងារសន្តិភាពកម្ពុជាប្រចាំនៅក្រុមហ៊ុនតាមប្រៃសណីយ៍កម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សាខាប.ក ទឹកល្អក់
ក្នុងនោះលោកបន្តទៀតថា ក្រោយពីលោកបាន បង្កាន់ដៃស្នើសុំចុះបញ្ជីពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ខែឧសភា
ឆ្នាំ ២០២៤ រួចមក ពោលគឺលោករងការគំរាមកំហែង ពីសំណាក់ក្រុមហ៊ុនជារៀងរាល់ថ្ងៃរហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះលោកត្រូវបានក្រុមហ៊ុនមិនអនុញាត្តិឲ្យចូលធ្វើវិញជាធម្មតានោះទេនៅរសៀលថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤នេះ
ជុំវិញរឿងរ៉ាវនេះអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺនៅមន្ទីរការងារខេត្តកំពង់ស្ពឺ តាមរយៈលេខទូរសព្ទ០៩៦ ៤២៦៦៦៦១ លោកបានបញ្ជាក់ថាលោកជាមន្រ្តីរបស់លោកចឹក បូរិន
ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោកបានថ្លែងប្រាប់អង្គភាពយើងថា លោកសីហានិង
ទៅបិទភ្លើងធ្វើអោយប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់គេបើនិយាយពីការងារគឺជាកំហុសធ្ងន់ ហើយខាងរោងចក្រគេមានភស្តុតាង ការបិទភ្លើងនៅកន្លែងការងារចាត់ចូលជាកំហុសធ្ងន់មាត្រា៨៣
អង្គភាពសារព័ត៌មានយើងក៏សុំការបកស្រាយបំភ្លឺពីខាងភាគក្រុមហ៊ុន រីឯភាគីខាងក្រុមហ៊ុនវិញបាន បញ្ជាក់ប្រាប់ដល់អង្គភាពយើងថានៅម៉ោង២ៈ១០ ដែលលោកស៊ុយ សីហា បិទភ្លើងឬលើសតិចទួច
ចុះហេតុអីបានលោកសីហាស្រែកប្រកូប្រកាសទៅអោយកម្មករផ្សេងឈប់ធ្វើការនៅចន្លោះម៉ោងនិងដដែរអោយបិទភ្លើងដូចគ្នា រាល់ធ្វើការបញ្ឍប់ឬដកកម្មករណាមួយផ្អែកលើហេតុផលច្បាប់អង្គច្បាប់ច្បាស់លាស់ មានក្រសួងសាមុី អាជ្ញាធរនៅពេលព្រឹកមិញគឺថ្ងៃចន្ទមានមន្រ្តីពីមន្ទីរការងារខេត្តកំពង់ស្ពឺចុះមកធ្វើអធិការកិច្ច ស្វែងយល់ពីឬសគល់នៃបញ្ហានិងរួមនិងកំលាំងអមពីខាងស្រុកនិងលោកចៅវាយស្រុកគង់ពិសីចុះផ្ទាល់ដែរជាមួយអធិការព្រហ្មទណ្ឌ ប៉ូលីសក្នុងតំបន់ភូមិជង្រុក រួមទាំងអ៊ុំមេឃុំ ក៏គាត់ចូលរួមដែរ ជាចុងក្រោយខាងមន្ទីរការងារក៏បានចេញរបាយការណ៍មួយជូនក្រុមហ៊ុនទាក់ទងនិងរបាយការណ៍សើបអង្កេតនៃការបិតភ្លើងនិងចឹងក្រុមហ៊ុនមានសាក្សីគ្រប់គ្រាន់ ហើយខាងក្រុមហ៊ុនបន្តទៀតថាទាក់ទងនិងច្បាប់សហជីពគឺត្រូវអនុវត្តន៍តាមច្បាប់សហជីពដូចគ្នាហើយការរើសអើងសហជីពនៅក្នុងរោងចក្រគឺមិនមានការរើសអើងសហជីពនោះទេ តែខាងរោងចក្រមិនទាន់បានទទួលឯកសារណាមួយនោះទេហើយមកដល់ថ្ងៃនេះមិនស្គាល់ឈ្មោះសហជីពនោះទេ
លោកស៊ុយ សីហា តំណាងសហជីពនិងជាកម្មករទទូចស្នើសុំដល់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមេត្តាជួយអន្តរាគមន៍ និងដោះស្រាយអោយលោកបានចូលធ្វើការងារវិញជាធម្មតាផង
លោកស៊ុយ សីហា តំណាងសហជីព និងជាកម្មករសំណូមពរដល់អ្នកដែរបញ្ជារទិញ(Buyer) PVH CORP ក្នុងក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹម អេហ្វ.វ៉ាយ (ខេមបូឌា)ឯ.ក មេត្តាជួយពិនិត្យមើលក្រុមហ៊ុនផងព្រោះអត់គោរពសិទ្ធិសេរីភាពសហជីព អត់អនុវត្តន៍ទៅច្បាប់ស្តីរពីសហជីព នៃព្រះរាជាណាចក្រកម្ពុជា និងសូមអោយអ្នកបញ្ជារទិញជួយអោយលោកបានចូលបំរើការងារវិញជាធម្មតា
អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ តាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជារាល់ម៉ោងធ្វើការ 096643 2222