លោកនួននី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិការសមាគម ដង្ហែរកឋិនទាន ឆ្ពោះទៅកាន់វត្ត ត្រពាំងឈូក ស្រុកស្នួល ខេត្តក្រចេះ និងវត្ត សាងកែវដុងបាំង ស្រុកវើនសៃ ខេត្តរតនគិរី
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកនួននី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិការសមាគម និងលោក ឈីន ម៉ៅ អគ្គនាយកអង្គភាពសារព័ត៌មានបណ្តាញព័ត៌មានថ្មី(N3) ដង្ហែរកឋិនទាន ឆ្ពោះទៅកាន់វត្ត ត្រពាំងឈូក ស្រុកស្នួល ខេត្តក្រចេះ និងវត្ត សាងកែវដុងបាំង ស្រុកវើនសៃ ខេត្តរតនគិរី ដោយមានការចូលរួមផ្តើមបុណ្យពីសំណាក់លោកវរៈសេនីទោ ភិន ឡយ អធិការ នៃអធិការនគរបាលស្រុកវើនសៃ
ក្នុងនោះដែរលោក នួន នី ប្រធានសមាគម និងលោកឈីន ម៉ៅ អគ្គនាយកនៃអង្គភាពសារព័ត៌មានបណ្តាញព័ត៌មានថ្មី(N3) ព្រមទាំងលោកវរៈសេនីទោ ភិន ឡយ អធិការ នៃអធិការនគរបាលស្រុកវើនសៃ បានចែកជូនសំភារះសិក្សាដល់សិស្សានុសិស្សចំនួន ៩០ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅចំនួន២ក្បាល ប៊ិចចំនួន២ដើម ខ្មៅដៃចំនួន២ដើម ជ័រលប់ចំនួន១ ថវិការចំនួន១០០០
រៀល និងជូនលោកគ្រូគ្រប់គ្រងសាលានូវថវិការចំនួន៥០០០០រៀល សៀវភៅចំនួន១០ក្បាល ប៊ិចចំនួន១០ដើម ខ្មៅដៃចំនួន១០ដើម និងបន្ទាត់ចំនួន៦០ដើម
ឆ្លៀតឱកាសនោះដែរលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានសំណេះសំណាល ជាមួយលោកតា លោកយាយ លោកគ្រូ ប្រជាពលរដ្ឋ រស់នៅភូមិអុីទូប ឃុំវើនសៃ ស្រុកវេីនសៃ ខេត្តរតនះគិរី ដោយលោកមានប្រសាសន៍ថា យើងជាខ្មែរត្រូវតែចេះស្រលាញ់គ្នា រួបរួមគ្នា សាមគ្គីគ្នា មិនថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម គឺខ្មែរតែមួយ
និងសូមចូលរួមគ្នាការពារសន្តិភាព ថែរក្សាសន្តិភាព មានសន្តិភាពទើបយើងទាំងអស់គ្នាមានថ្ងៃនេះ លោកក៏សូមអោយលោកតាលោកយាយប្រជាពលរដ្ឋបន្តការធ្វើបុណ្យធ្វើទានកសាងវត្តសាងកែវដុងបាំងហៅវត្តអុីទូបទៅមុខទៀត និងសូមថ្លែងអំណរគុណដល់កងកម្លាំងនគរបាលអធិការស្រុកវើនសៃទាំងមូលដែរបានជួយសម្រួលចរាចរណ៍ និងការពារសន្តិសុខក្នុងការដង្ហែអង្គកឋិនទាន ហើយលោកនួននីក៏មានប្រសាសន៍បន្ថែម
នៅឆ្នាំក្រោយថ្ងៃទី១៣.១៤ ដដែលលោកនិងដង្ហែកឋិនទានពីភ្នំពេញឆ្ពោះមកកាន់វត្តសាងកែវដុងបាំងទៀត ៕ លោកនួននីក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងប្រទេស ក្រៅប្រទេសក្តី សប្បុរសធម៌ ញាតិព្រះធម៌ ទាំងអស់ មេត្តាសូមចូលរួម កសាងវត្តសាងកែវដូងបាំងទាំងអស់គ្នា
ជាចុងក្រោយ លោកតា លោកយាយ ប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងក្រៃលេងក៏សូមជូនពរលោកនួននី និងថ្នាក់ដឹកនាំ សមាជិក សមាជិការ សមាគមសារព័ត៌មានសុក្រឹត និងលោកឈីន ម៉ៅ ព្រមទាំងក្រុមការងារព័ត៌មានបណ្តាញព័ត៌មានថ្មី(N3) ព្រមទាំងវរៈសេនីទោ ភិន ឡយ អធិការ នៃអធិការនគរបាលស្រុកវើនសៃ អោយមានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។