ទីតាំង បនល្បែងស៊ីសងមួយកន្លែង បានបើកដំណើរការយ៉ាងរលូន និងអាណាធិបតេយ្យ បែរ ជា សមត្ថកិច្ចមិនព្រមបង្ក្រាប។
ទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះស្ថិតនៅ ភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាមមិនថា មានគាថា ឬអាគម ពិសេសអ្វីនោះទេ បានជាមានសមត្ថភាពអាច បើកលេងល្បែងស៊ីសងខុសច្បាប់នេះ បានដោយរលូន នឹងសម្លេងហ៊ោកញ្ជ្រៀវ ទ្រហឹងអឺកង ក៏ប៉ុន្តែ មិនបានរំខានដល់ សមត្ថកិច្ចបានទេ៕
ពាក់ព័ន្ធទៅនិងករណីល្បែងស៊ីសងខុសច្បាប់ ខាងលើ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋាន ប្រាកដជាមានបទល្មើសកើតឡើង ជាក់ជាមិនខាន! និងសុំសំណូមពរដល់លោក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុក ជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន៕