ខណ្ឌមានជ័យ៖ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកដំណើការលេងយ៉ាងចំហបែរជាគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ!! !!
ភ្នំពេញ៖ នៅចំណុចភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងហាងកាហ្វេមួយកន្លែង ដែលគ្មានយីហោ បានប្រមូលផ្ដុំគ្នាបើកលេងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» យ៉ាងអណាធិបតេយ្យ ដោយគ្មានការរំខានដល់សមត្ថកិច្ចមូលដ្ឋាន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានខ្សិបប្រាប់សារព័ត៌មានយើងថា ម្ចាស់ហាងកាហ្វេ ដែលគ្មានយីហោមួយកន្លែងខាងលើនេះ កំពុងតែបើកដំណើរការទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ឲ្យមកប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ដោយគ្មានខ្លាចក្រែងញញើតច្បាប់ឡើយ។
ប្រភពដដែលបានបន្ត ដោយលើកឡើងថា ម្ចាស់ទីតាំងបនល្បែងខាងលើនេះ ទំនងជាមានអំណាចបារមីខ្លាំងណាស់ ទើបអាចបញ្ជៀស អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឲ្យហ៊ានបង្ក្រាប។
ជុំវិញករណីនេះមហាជនជាច្រើនតែងតែសម្តែងការព្រួយបារម្ភចំពោះសុខទុក្ខរបស់ពួកគាត់ ព្រោះកាលមានល្បែងស៊ីសងខុសច្បាប់ ប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ដូចជាបទល្មើសលួច បទល្មើសឆក់ បទល្មើសប្លន់ និងភាពអសន្តិសុខផ្សេងទៀត។
ពលរដ្ឋស្នើដល់លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ សូមលោកអធិការដឹកនាំចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។
ពលរដ្ឋស្នើសុំដល់លោក ពេជ្រ កែវមុន្នី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព សូមលោកអភិបាលខណ្ឌ ចាត់វិធានការទប់ស្កាត់បទល្មើសខាងលើនេះផងទាន៕