ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ខ្លាំងមែនទែន ម្ចាស់បនល្បែងស៊ីសងខុសច្បាប់ ដែលបានបើកល្បែងភ្នាល់រហូតឈាន ដល់ឈ្លោះប្រកែក វ៉ៃគ្នាផ្អើលភូមិ ពេលនេះនៅតែអាចបន្តបើកដំណើរការបាន!!

ភ្នំពេញ៖ ករណីហិង្សា វ៉ៃគ្នា ផ្អើលភូមិ បង្កដោយឈ្មោះ ផា សារ៉ុម មេបនល្បែងកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នៅមិនទាន់មានដំណោះស្រាយ នៅឡើយទេ បែរម្ចាស់បនល្បែងមួយកន្លែងហ៊ានបើកដំណើរការ ដោយគ្មានខ្លាចសមត្ថកិច្ចមូលដ្ឋាន (នេះហាក់ដូចជាមានការលាក់បាំងខ្លាំងណាស់)។

ករណីនេះប្រជាពលរដ្ឋបានលើកឡើង ដោយសង្ស័យថា លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ ទំនងជាមានការចូលរួមឃុបខិតជាមួយម្ចាស់ទីតាំង ទើបបានជាមិនព្រមរកដំណោះស្រាយ បែរបណ្តោយឲ្យមានការបើកដំណើរការធម្មតាទៅវិញ។ ហើយថ្ងៃ១៩ កក្កដា នេះដែរ ក្រុមការងារសារព័ត៌មានមិនអាចទំនាក់ទំនងលោក សាន ប៉ែត បានទេព្រោះទូរស័ព្ទខលចូលមិន បែរជាមិនលើក។

ពាក់ព័ន្ធទៅនឹងករណីហិង្សាបង្កដោយមេបនល្បែង កាលពីថ្ងៃទី០៨ កក្កដា២០២២ ខាងលើនេះ ខាងសារព័ត៌មានយើងបាន សំការបំភ្លឺជាមួយលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាល ប៉ុន្តែលោក សាន ប៉ែត រូបនេះនិយាយថា ចាំគាត់ដោះស្រាយ។ តែការលើកឡើងរបស់លោក សាន ប៉ែត បែរជាផ្ទុយស្រឡះ (ពោលគឺ) មិនដោះស្រាយទេ ហើយបែរជាបណ្តោយឲ្យល្បែងបើកដំណើរការធម្មតា។

ចំណែកឯលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាមិនខ្វាយខ្វល់អ្វីទាល់តែសោះ គឺទុកឲ្យលោក សាន ប៉ែត ហើយនិងមេបនល្បែងដែលជាជនដៃដល់ ធ្វើអ្វីៗ ស្រាច់តែអំពើចិត្ត។

ពលរដ្ឋជាច្រើនស្នើសុំ ដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សុំលោកស្នងការចាត់បទបញ្ជាដល់លោក ម៉ន វុធី អធិការខណ្ឌដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ខាងលើ ដែលមានឈ្មោះ ផា សារ៉ុម ជាមេបនល្បែង និងជាជនដៃដល់ ផងទាន។

សូមអានពាក្យបណ្តឹងដូចខាងក្រោម៖

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង