ល្បែងប្រជាប្រិយសម័យទំនើបចាប់ផ្ដើមដំណើរការនៅខេត្តកំពង់ចាម ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំតំបន់
ផ្សាយចេញថ្ងៃទី 31 ខែកក្កដាឆ្នាំ 2022
ស្រុកស្រីសន្ធរ: ល្បែងប្រជាប្រិយប្រជាប្រិយទំនើបប្រភេទមាន់អនឡាញកំពង់រីកដូចផ្សិត ចំណុចផ្សារព្រែកដំបូកឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមកំពុងបើកដំណើរការយ៉ាងរលូនដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់ឬក៏ត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងអស់ទៅហើយ
យោង តាមក្រុមការងារអ្នកសារព័ត៌មានយើងបានផ្ដិតរូបភាពជាប់បាននៅថ្ងៃទី 31ខែកក្កដាឆ្នាំ 2022បានបញ្ជាក់យ៉ាងច្បាស់ថាទីតាំងរបស់ក្រុមញៀនល្បែងខាងលើកំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម ហាក់ដូចជាមិនញញើតមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធសូម្បីតែបន្តិចសោះឡើយ យ៉ាងណាមិញ
ក្រុមការងារអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកអធិការស្រុកស្រីសន្ធរដើម្បីរាយការណ៍ក្នុងនាមជាអ្នកសារព័ត៌មាន តាមរយៈលេខទូរស័ព្ទ 0719771111តែលោកអធិការមិនលើកទូរស័ព្ទ នៅវេលាម៉ោង 12:30នាទី ជាច្រើនដង តែប្រហែលជាលោក អធិការ ស្រុក ស្រីសន្ធរ រវល់បំពេញកាតព្វកិច្ច ខ្លាំងហើយមើលទៅ
ប្រជាពលរដ្ឋប្រចាំ តំបន់ ខាងលើ គាត់កំពុងមានការ ព្រួយបារម្ភពីព្រោះកន្លែងណាមានល្បែងស៊ីសងពីនោះច្បាស់ជាមានកើតជាបញ្ហាកន្លែងអសន្តិសុខសម្រាប់ប្រជាពលរដ្ឋ យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជាផ្ទៃក្នុង 06 របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ យ៉ាងណាមិញក្រុមការងារអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាតាមជីវៈរបស់ខ្លួនដើម្បីផ្ដល់ព័ត៌មានជូនទៅរាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិរីកចម្រើនមួយកម្រិតបន្ថែមទៀត
អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។