ទីតាំងបនល្បែងស៊ីសង មួយកន្លែង បានបើកដំណើរការយ៉ាងរលូនដោយមិនរំខានដល់ដែនសមត្ថកិច្ច
ខេត្តកណ្ដាល តាមប្រភពព័ត៌មានច្បាស់ការមួយបានឱ្យដឹងថា មានទីតាំងលេងល្បែងស៊ីសងមួយកន្លែង ដែលស្ថិតនៅក្នុងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង និងគ្មានឃើញអាជ្ញាធរ ភូមិឃុំ ឬស្រុក ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន ចុះបង្ក្រាបនិងធ្វើការទប់ស្កាត់ណែនាំឡើយ
នៅពេលដែលក្រុមអ្នកសារព័ត៌មានយើង ចុះទៅដល់ទីតាំងខាងលើ ឃើញថាពិតជាមានការបើកបនល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញ ប្រាកដមែន
មិនដឹងថាមកពីមូលហេតុអ្វីទើបមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងភូមិឃុំ មិនធ្វើការបង្ក្រាបនៅទីតាំង បនល្បែងស៊ីសង នេះសោះ ប្រហែលជាត្រូវថ្នាំសណ្ដំ ឬក៏ថ្នាំបន្ទន់ឆ្អឹងរបស់ម្ចាស់បនល្បែងខាងលើហើយទើបមិនបង្ក្រាប ? តើគោលនយោបាយភូមិឃុំមានសុវត្ថិភាព អាចអនុវត្តបានដែលទេនៅក្នុងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល
ប្រជាពលរដ្ឋរង់ចាំមើលថាតើលោក មេប៉ុស្តិ៍ ឃុំអន្លង់រមៀត និងលោកស្នងកាស្រុក កណ្ដាលស្ទឹង អាចមានសមត្ថភាព ចុះមកបង្ក្រាបទីតាំងបនល្បែងខាងលើនេះដែរឬ ក៏អត់
មួយវិញទៀតប្រជាពលរដ្ឋក៏មានការព្រួយបារម្ភខ្លាំងណាដែលចំពោះទីតាំងបនល្បែងស៊ីសងខាងលើនេះ ដោយសារតែ ជាកន្លែងដែលភ្នាល់ លុយច្រើនច្រើន ហើយអ្នកចាញ់ក៏មិនតិច ហេតុដូច្នេះហើយ វាអាចនឹងមាន អំពើ លួចឆក់ប្លន់ នៅថ្ងៃណាមួយជាក់ជាមិនខាន
អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធនឹងម្ចាស់បទល្បែងខាងលើរៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕