ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

មន្ត្រីច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ ប៉ោយប៉ែត កំពុងបង្កការក្តៅក្រហាយ ដល់អាជីវករអ្នករត់ម៉ូតូកង់បីឥណ្ឌា PassApp សូមថ្នាក់ដឹកនាំជួយគិតគូរផង

បន្ទាយមានជ័យ៖ បែកធ្លាយវីដេអូជាសម្លេងស្រែកត្អូញត្អែររបស់អាជីវកអ្នករត់ម៉ូតូកង់បីឥណ្ឌា (PassApp) បានស្រែកត្អូញត្អែរអំពីទុក្ខកង្វល់របស់ខ្លួន ពាក់ព័ន្ធទៅនឹងមន្រ្តីច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត មិនព្រមឲ្យចូលដឹកភ្ញៀវ ចេញពីកន្លែងវ៉ៃប៉ាស្ព័រ។

យោងតាមការលើកឡើងរបស់អាជីវករូបនោះ បានស្រែកត្អូញត្អែរ ជាសាធារណៈ ខ្លាំងៗទាំងកំហឹងថា មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនព្រមឲ្យរូបគាត់ដែលជាអ្នករត់កង់បីឥណ្ឌា (PassApp) ចូលដឹកភ្ញៀវពីច្រកទ្វារនោះទេ ។ ព្រោះមន្ត្រីដែលនៅប្រចាំការទាំងនោះឲ្យតែបក្សពួកនិយមរបស់ខ្លួនចូលដឹក ព្រោះបក្សពួកនិយមទាំងនោះបានបង់លុយប្រចាំខែអោយ។

អាជីវករអ្នករត់ម៉ូតូកង់បីឥណ្ឌា រូបនោះលើកឡើងទៀតថា មន្ត្រីយាមច្រកទ្វារនោះមិនឲ្យគាត់ចូលដាច់ខាត ទោះបីជារូបគាត់សុំចូលត្រឹមត្រូវក៏ដោយ ព្រោះតែកង់បីគាត់មិនបានបង់លុយ ដូចកង់បីដទៃ។

ចំពោះបញ្ហាទុកកង្វល់របស់អាជីករអ្នករត់ម៉ូតូកង់បីឥណ្ឌា នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃប៉ោយប៉ែតខាងលើនេះ យើងនៅមិនទាន់ដឹងថាលោក អុី ចំរើន មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការពាក់ព័ន្ធ ដែរឬយ៉ាងណានោះទេ ក្នុងការចូលដៃចូលជើងជាមួយកូនចៅក្នុងការបង្កើតក្រុមបក្សពួកនិយម បង្កើតអំពើពុករលួយ បង្កឱ្យពលរដ្ឋអាជីវករក្តៅក្រហាយ។

ទាក់ទិនទៅនឹងចម្ងល់ខាងលើនេះដែរ មានមជ្ឈដ្ឋានជាច្រើនបានលើកឡើងដោយរិះគន់ចំៗថា បើគ្មានបញ្ជាពីលោក អុី ចំរើន មេប៉ុស្តិ៍នគរបាល ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏កូនចៅដែលជាមន្ត្រីថ្នាក់ក្រោមមិនហ៊ានធ្វើអ្វីៗ ស្រាប់តែអំពើចិត្តនោះដែរ។ ហើយបើសិនជាកូនចៅធ្វើអ្វីដោយគ្មានការបញ្ជាពីលោកមេប៉ុស្តិ៍ មានន័យថា លោក អុី ចំរើន មេប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិប៉ោយប៉ែត អសមត្ថភាពក្នុងការដឹកនាំ (ពោលគឺ) បណ្តែតបណ្ដោយឲ្យកូនចៅធ្វើអ្វីៗស្រាប់តែអំពើចិត្ត។

ជុំវិញករណីនេះដែរមហាជនជាច្រើនបានលើកឡើងថា មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងនោះកំពុងតែឃុបឃិតគ្នា បង្កើតអំពើពុករលួយយកលុយចែកគ្នាផឹកស៊ីស្រីញីអូនបង និងបង្កឱ្យមានការក្តៅក្រហាយយ៉ាងខ្លាំងដល់អាជីវករអ្នករត់ម៉ូតូកង់បី ដែលគ្នាគ្មានលទ្ធភាពបង់ប្រាក់ប្រចាំខែ។

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ សូមឲ្យមន្ត្រីទាំងអស់ដែលទទួលបានមុខដំណែងតួនាទី កុំឱ្យយកទៅធ្វើជាមន្ត្រីឪកាសនិយម។

ចំណែកឯមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងអស់នោះវិញ បែរជាមិនគោរពស្តាប់អនុសាសនិងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ពោលគឺ) មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងនោះកំពុងតែរួមដៃគ្នាធ្វើជាមន្ត្រីឪកាសនិយម បង្កើតអំពើពុករលួយក្នុងសង្គម ច្បាមយកផលប្រយោជន៍ពីពលរដ្ឋខ្លួនឯងទៅវិញ។

មហាជនជាច្រើនសូមអំពាវនាវទទូចស្មើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយអន្តរាគមន៍ គិតគូរករណីនេះផងទាន៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង