សមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប នៅត្រង់ចំណុចពីព្រែកពោធិជ្រៃប៉ែកខាងក្នុង ដល់បឹងខាំកែវ ក្នុងភូមិសាស្ត្រ
ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ព្រមទាំងមន្ត្រី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីព្រែកពោធិជ្រៃប៉ែកខាងក្នុង ដល់បឹងខាំកែវ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ជាប្រធានក្រុមការងារទទួលខុសត្រូវ
ឃុំផាត់សណ្តាយ បានអនុវត្តបទបញ្ជាគឺចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនៅបឹងទន្លេសាប ដែលបងប្អូនប្រជានេសាទប្រើឧបករណ៍នេសាទហួសដែនកំណត់ លទ្ធផលទទួលបានដូចជា បង្ករសំណុំរឿងបានចំនួន០១ករណី
បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន:
របាំងសាច់អួនក្រឡាញឹកចំនួន៤របាំងប្រវែង៨០០ម៉ែត្រ ។
ឡុកចំនួន៨គ្រឿង លប/លូចំនួន១២មាត់ បង្គោលចំនួន៦០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១០គីឡូក្រាម ចូលទន្លេវិញ ។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសលធ្វើការណែនាំអោយប្រជានេសាទធ្វើការរុះរើរបាំងសាច់អួនដោយខ្លួនឯង ចំនួន២គ្រួសារ នៅចំណុចមាត់កោះបឹងស្រែ និងមានការទទួលខុសត្រូវដោយខ្លួនឯង។ សូមចូលរួមថែរក្សាធនធានធម្មជាតិនៅក្នុងបឹងទន្លេសាប ពិសេសគឺរដូវទឹកឡើងគឺជារដូវត្រីពង ទប់ស្កាត់និងបង្ការការពារកុំអោយដាច់ពូជត្រីផងដែរ៕