ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ហាងកាហ្វេមួយកន្លែងបង្កប់ល្បែងសុីសងបញ្ជល់មាន់ប្រភេទអនឡាញខុសច្បាប់តែសម្ថកិច្ចជំនាញប្រចាំតំបន់មិនទាន់ចុះបង្ក្រាបនៅ ស្រុកបន្ទាយមាស  ខេត្តកំពត!!

ផ្សាយថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២២

ខេត្តកំពត: ទីតាំងហាងកាហ្វេរដ៏ធំមួយកន្លែងបង្កប់ល្បែងសុីសងខុសច្បាប់ដែលនិយមហៅថាល្បែងប្រជាប្រិយសម័យទំនើបប្រជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូននិងបង្កការភ័យខ្លាចដល់ពលរដ្ឋដែលស្ថិតនៅស្រុកបន្ទាយមាស  ខេត្តកំពត ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច  ឬក៏ត្រូវថ្នាំសណ្ដំរបស់មេបនល្បែងអស់ទៅហើយបានជាទុកបណ្ដោយយ៉ាង អាណាធិបតេយ្យ

យោងតាមឯកសារ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយប្រមុខរាជរដ្ឋាភិបាល ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពេញទំហឹង

តែយ៉ាងណាមិញមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះ
ទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម

ប្រជាពលរដ្ឋទទូចស្នើសុំ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការនគរបាលខេត្តកំពតសូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាជួយអន្តរាគមន៍និងចាត់វិធានការចំពោះទីតាំងល្បែងស៊ីសងខាងលើដោយក្តីអនុគ្រោះ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀតអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង